អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អនុវត្ត​ផែនការ​ផ្សព្វផ្សាយ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្កែម​អន​ឡាញ (Online Scams)

(​កំពង់ចាម​): អនុវត្ត​តាម​សារាចរ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្កែម អន​ឡាញ (Online Scams) កុំឱ្យ​កើតមាន​នៅ​លើ​ទឹកដី​ខេត្ត​កំពង់ចាម​, នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៦ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អនុវត្ត​ផែនការ​ផ្សព្វផ្សាយ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្កែម អន​ឡាញ (Online Scams) ដោយ​មាន​ការចូលរួម​ពី​សំណាក់ អភិបាលរង​ខេត្ត​, នាយក នាយករង​រដ្ឋបាល​សាលាខេត្ត​, លោកស្នងការ ស្នងការរង និង​មន្ត្រី​ពាក់ព័ន្ធ ស្ថិត​នៅ​សលា​ប្រជុំ​ខេត្ត​។​

​ក្នុងឱកាស​នោះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បានស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​នៅតាម​មូលដ្ឋាន ពិសេស​បទល្មើស​ស្កែម​អន​ឡាញ (Online Scams) កុំឱ្យ​កើតមាន​នៅក្នុង​ខេត្ត​កំពង់ចាម រួម​នឹង​ការពង្រឹង​លើ​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ធានា​រក្សា​ឱ្យបាន​នូវ​ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​ភាពសុខដុមរមនា​របស់​ប្រជាជន​។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ស្នើ​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ទាំងអស់ ត្រូវ​រួមគ្នា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ដោយ​ត្រូវ​ធានា​ថា​មិន​ឱ្យ​បទបញ្ជា​របស់ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ធ្លាក់​ដល់​ដី​ទាន់​ឡើយ ពោល​គឺ​ត្រូវ​រួមគ្នា​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ទាន់​ពេលវេលា​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *