ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​ជូនពរ ជូន​ចំពោះ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​ពិធី​ចម្រើន​ជន្មាយុ​

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​គោរព​ជូន​នូវ​សព្ទ​សាធុការពរ​គ្រប់ប្រការ​ជូន​ចំពោះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា នៃ​ពិធី​ចម្រើន​ជន្មាយុ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៦​នេះ​។​

​ស្ថិតនៅ​ក្នុង​ឱកាស​ប្រកប​ដោយ​សិរី​មង្គល​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​សម្តែង​នូវ​ការគោរព​ស្ញប់ស្ញែង​ចំពោះ​លោក​ជំទាវ​បណ្ឌិត ដែល​ជា​ឧត្តម​កុលធីតា​ជាតិ​បន្តវេន​មួយរូប ប្រកប​ដោយ​ថាមវន្ត បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ជូន​ជាតិ មាតុភូមិ ដើម្បី​ចូលរួម​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ និង​បាន​លើកកម្ពស់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​ផ្តល់​ភាព​អង់អាច​ជូន​ស្ត្រី និង​កុមារ​គ្រប់រូប ព្រមទាំង​បាន​ចូលរួម​ដឹកនាំ​យ៉ាង​សស្រាក់សស្រាំ​ក្នុងការ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជួយ​ដល់​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​រង​ការឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ ជាពិសេស​ចូលរួម​ដឹកនាំ​ចលនា​កាកបាទក្រហមកម្ពុជា និង​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​មាន​ភាព​ល្បី​សុសសាយ​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។​

​ជាថ្មី​ម្តងទៀត​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ឫទ្ធិ​បារមី​ខ្លាំងក្លា វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូមមេត្តា​តាម​ជួយ​អភិបាល គាំពារ ថែរក្សា លោកជំទាវ​បណ្ឌិត និង​សម្តេច​មហា​បវរ​ធិបតី ព្រមទាំង​ក្រុមគ្រួសារ សូម​សមប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *