ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ក្រុង​ពាលី ចាក់​បេតុង​ប្លង់​សេ​ព្រះវិហារ វត្ត​តេជះ​សុវណ្ណ​ភូមិ​

ត្បូងឃ្មុំ​៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត ប្រារព្ធ​ពិធី​ក្រុង​ពាលី ចាក់​បេតុង​ប្លង់​សេ​ព្រះវិហារ ស្ថិត​នៅ​វត្ត​តេជះ​សុវណ្ណ​ភូមិ ស្ថិតនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​សាងសង់​ព្រះវិហារ​ថ្មី ក្នុង​វត្ត ដើម្បី​ទុក​ជា​ទី​សក្ការៈបូជា​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឍដ្ឋាន ម្យ៉ាង​ដើម្បី​វិន័យ​កិច្ច​របស់​ព្រះសង្ឃ​ក្នុង​ការធ្វើ​សង្ឃ​កម្ម និង​ក្រាល​គ្រង​កឋិនទាន​។​

​ក្នុង​បរិយាកាស​ដ៏​ថ្លៃថ្លា​នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ធ្វើការ​ដុត​ប្រទីប នឹង​រៀបចំ​ពិធី​ក្រុង​ពាលី ដើម្បី​បើក​ដំណើរការ​ចាក់​បេតុង​ប្លង់​សេ​ព្រះវិហារ នឹង​សូម​សេចក្តីសុខ សេចក្តីចម្រើន ព្រមទាំង​ធ្វើការ​ឧទ្ទិស​មគ្គផល ដល់​បុព្វបុរស​ខ្មែរ វីរៈជន​ការពារ​ទឹកដី​ជាតិ​មាតុភូមិ​កម្ពុជា ដែល​បាន​ពលី​ក្នុង​សម​ភូមិ​មុខ ក្នុង​បុព្វហេតុ​ការពា​ទឹកដី សូមឱ្យ​លោក​ទៅ​កាន់​ទី​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ឈ្លាត​ក្នុងឱកាស​នោះ​ផង​ដែរ ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍ថា ការរៀបចំ​នៅ​ពិធី​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ​ទាំងអស់ ក្នុងការ​រួបរួម​សាមគ្គី​គ្នា ជា​ធ្លុង​មួយ ស្មារតី​តែ​មួយ និង​ក្នុងនាម​ជា​អ្នក​គោរព​កាន់​នៅ​ព្រះពុទ្ធសាសនា​ផងដែរ​។​

​ជា​ចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ​ទាំងអស់ បាន​អញ្ជើញ​ធ្វើការ​រាប់បាត្រ ឧទ្ទិស​បុណ្យ​កុសល្យ ព្រមទាំង​អញ្ជើញ​ទស្សនាការ​ចាក់​បេតុង​ប្លង់​សេ​ព្រះ​ហារ និង​សមិទ្ធិផល​ផ្សេងៗ​ក្នុង​វត្ត​តេជះ​សុវណ្ណ​ភូមិ​ផង​ដែរ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *