កម្ពុជា និង​អា​ស៊ែ​បៃ​ហ្ស​ង់ ឯកភាព​ជំរុញ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីក​ចម្រេី​ន​

នា​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Elchin Amirbayov តំណាង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ទទួលបន្ទុក​កិច្ចការ​ពិសេស និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម​តំណាង​ប្រធានាធិបតី បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​ថា អា​ស៊ែ​បៃ​ហ្សង់​ចាត់ទុក​កម្ពុជា​ជា​ដៃគូដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។ ឯកឧត្តម​ក៏​បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជាពិសេស​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​។ ឯកឧត្តម​បាន​បន្តថា អា​ស៊ែ​បៃ​ហ្សង់​កំពុង​ស្វែងរ​កកាលានុវត្តភា​ព​ថ្មីៗ​បន្ថែមទៀត ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​ជាច្រើន ក៏ដូចជា​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន និង​ឯកជន ជាពិសេស​ការពង្រីក​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិកា​រ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​នាំយក​នូវ​លិខិត​អញ្ជើញ​របស់​ឯកឧត្តម​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ ជូន​ចំពោះ​សម្តេច​ធិបតី ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​សន្និសីទ​ស្តីពី​អន្តរ​កម្ម និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ក្នុង​ឆ្នាំ​២០២៦ នេះ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី​បាន​សម្តែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អា​ស៊ែ​បៃ​ហ្ស​ង់​។ សម្តេច​ធិបតី​បាន​គូសបញ្ជាក់ថា ភាព​រីកចម្រើន​នៃ​ចំណង​មិត្តភាព​នេះ គឺជា​កាលានុវត្តភាព​ដ៏​សំខាន់​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​។ ទន្ទឹមនឹងនេះ សម្តេច​ក៏​បាន​កត់សម្គាល់​ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​វិសាលភាព​ច្រើន​ទៀត​ក្នុង​ការបង្កើន​កិច្ចសហការ​លើ​វិស័យ​សក្តានុពល​នានា ដើម្បី​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ជាតិ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​។ សម្តេច​ធិបតី​បាន​សង្កត់ធ្ងន់ថា កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​សកលលោក​។

​សម្តេច​ធិបតី និង​ឯកឧត្តម​តំណាង​ប្រធានាធិបតី ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការជំរុញ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួមមាន​៖ នយោបាយ​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, ថាមពល​, ទេសចរណ៍​, វប្បធម៌​, អប់រំ​, កសិកម្ម​, ព្រមទាំង​បាន​ពិភាក្សា​លើ​ការជំរុញ​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន និង​ឯកជន ប្រទេស​ទាំង​ពីរ តាមរយៈ​ការរៀបចំ​ឱ្យមាន​ជំនួប​ធុរជន និង​ធុរជន និង​វេទិកា​ធុរកិច្ច​ជា​ដេ​ី​ម ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​កើនឡើង​ថែម​ទៀត​៕

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *