ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​បិទ​វគ្គ​អប់រំ​នយោបាយ​កម្រិត​២ ជូន​ថ្នាក់ដឹកនាំ មន្ត្រី​គណបក្ស​ថ្នាក់​មូលដ្ឋាន​ឃុំ សង្កាត់ ក្រុង ស្រុក និង​ខេត្ត

(​កំពង់ចាម​): នា​រសៀល​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ ឯកឧត្ដម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​, ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​អប់រំ​នយោបាយ​កម្រិត​២ ជូន​ថ្នាក់ដឹកនាំ មន្ត្រី​គណបក្ស​ថ្នាក់​មូលដ្ឋាន​ឃុំ សង្កាត់ ក្រុង ស្រុក និង​ខេត្ត ស្ថិតនៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​កំពង់សៀម​។ ពិធី​បិទ​វគ្គ​នេះ មាន​ការចូលរួម​ពី ឯកឧត្តម ខ្លូត ផន អនុប្រធាន​ប្រចាំការ​គណៈកម្មាធិកា​រប​ក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​អចិន្ត្រៃយ៍​បក្ស​ខេត្ត និង​មន្ត្រី​បក្ស​ពាក់ព័ន្ធ​។​

​មាន​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​កំពង់ចាម បាន​ថ្លែងថា ចំណេះដឹង​ពី​វគ្គ​អប់រំ​នយោបាយ​កម្រិត​២ ជូន​ថ្នាក់ដឹកនាំ មន្ត្រី​គណបក្ស​ថ្នាក់​មូលដ្ឋាន​ឃុំ សង្កាត់ ក្រុង ស្រុក និង​ខេត្ត នាពេលនេះ គឺជា​វគ្គ​សំខាន់បំផុត និង​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​នាំ​យើង​ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេច​នានា​របស់​គណបក្ស និង​ច្បាប់​របស់​រដ្ឋ​ប្រកបដោយ​ជោគជ័យ​។ ឈរ​លើ​មូលដ្ឋាន​នេះដែរ យើង​នឹង​ពង្រឹង​បាន​នូវ​គោល​ជំហរ​នយោបាយ គោលជំហរ​សតិអារម្មណ៍ និង​គោលជំហរ​ចាត់តាំង​របស់​យើង​ម្នាក់ៗ ដែល​ជា​សំណូមពរ​ចាំបាច់​នៃ​ការងារ​កសាង និង​ពង្រឹង​គណបក្ស​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ចំណុះ​គណៈកម្មាធិការ​បក្ស​ខេត្ត​ទាំងអស់ ត្រូវ​យក​ចំណេះដឹង​ពី​វគ្គ​នេះ ទៅ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​សូម​កសាង​ខ្លួន​ឲ្យ​ល្អ បន្ត​ធ្វើ​នូវ​អំពើ​ល្អ ដោយ​ប្រកាន់ខ្ជាប់​នូវ​អត្ត​ច​រឹត និង​សីលធម៌ ល្អ​ប្រពៃ ដើម្បី​ឲ្យ​សក្ដិសម​ជា​មន្ត្រី​គណបក្ស ដែល​មាន​តួនាទី​បំរើ​នូវ​សេវា​ផ្សេងៗ​តាម​អង្គភាព​រដ្ឋ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ និង​ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​ទិសដៅ​របស់​គណបក្ស និង​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​ប្រធានព្រឹទ្ធសភា និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *