ក្រុម​ការងារ​ចំរុះ​ខេត្ត​កំពង់ចាម ចុះ​ធ្វើ​រដ្ឋបាល​ចំហរ នៅ​សណ្ឋាគារ ១​កន្លែង ក្នុង​កំពង់ចាម

(​កំពង់ចាម​) អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ក្នុង​ការអនុវត្ត​បទ​បញ្ជា​លេខ ០១ បប របស់​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន បាន​ដឹកនាំ​ក្រុម​ការងារ​ចំរុះ​ខេត្ត ចុះ​ធ្វើ​រដ្ឋបាល​ចំហរ នៅ​សណ្ឋាគារ​១​កន្លែង ស្ថិត​ក្នុង​ក្រុង​កំពង់ចាម​។ ក្នុង​ការចុះ​នេះ ក្រុមការងារ​ទទួលបាន​នូវ​ការចូលរួម​សហកា​រយ៉ា​ង​ល្អ​ពី​សំណាក់​អ្នកគ្រប់គ្រង​សណ្ឋាគារ ដោយ​បាន​នាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​គ្រប់​បន្ទប់​នៃ​សណ្ឋាគារ (​ទាំង​បន្ទប់​មាន​មនុស្ស​ស្នាក់នៅ និង​បន្ទប់​ទំនេរ​)​។​

​ក្នុងនោះ សណ្ឋាគារ​មាន​ភ្ញៀវ​ស្នាក់នៅ​តែ ១០ បន្ទប់ និង​សុទ្ធតែជា​ជនបរទេស សរុប ២១ នាក់ ដែល​ចូលមក​ស្នាក់នៅ គឺ​ក្នុង​អំឡុង​ខែ មីនា​/២០២៦ រហូតមក ប៉ុន្តែ​មាន​ការផ្លាស់ប្ដូរ​គ្នា​ចេញ​ខ្លះ ចូល​ថ្មី​ខ្លះ​។​

​ជន​បរទេស​ទាំងអស់ បាន​សហការ​ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ ដោយ​បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​គ្រប់កន្លែង និង​ឧបករណ៍ តាម​សំណូមពរ​របស់​ក្រុមការងារ​។ នៅ​ទីតាំង​ជាក់ស្ដែង ពុំ​មាន​ឧបករណ៍ និង​សញ្ញាណ​នៃ​ការប្រព្រឹត្ត​សកម្មភាព​ទាក់ទង​នឹង Online Scams ឡើយ​។​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *