លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​ថវិកា​បរិច្ចាគ​ពី​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​ថវិកា​បរិច្ចាគ​ពី​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ថ្លែង​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​-​ទទួល​ថវិកា លោកជំទាវ​បណ្ឌិត សូម​អរ​ព្រះ​គុណ «​សម្តេចព្រះ​មហាសុមេធាធិបតី អំ លីម​ហេង សម្តេចព្រះ​សង្ឃនាយក​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ព្រម​ទាំង​សម្តេច ព្រះ​រាជាគណៈ ព្រះ​មេគណ ព្រះ​អនុគណ ព្រះ​មន្ត្រី​សង្ឃ ព្រះចៅអធិការ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ នៃ​គណៈ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ព្រះ​រាជអំណោយ​ដ៏​ខ្ពង់ខ្ពស់​ជា​បច្ច័យ​ចំនួន ១៦០ ០០០ ០០០ (​មួយរយ​ហុកសិប​លាន​) រៀល ប្រគល់​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​បន្ត​បេសកកម្ម​ជួយ​សង្គ្រោះ​អាយុជីវិត រួម​ទាំង​ផ្តល់​នូវ​ក្តីសង្ឃឹម​វិជ្ជមាន ស្នាមញញឹម និង​អនាគត​យ៉ាង​ត្រចះត្រចង់​ដល់​កុមារ​កម្ពុជា ព្រមទាំង​មហា​គ្រួសារ​ខ្មែរ​ទាំងអស់​។

​បន្ថែម​ពី​នេះ លោកជំទាវ​បណ្ឌិត ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំងអស់​មេត្តា​បន្ត​គាំទ្រ ចូលរួម និង​បរិច្ចាគ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ពិសេស យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ឆ្នាំ​២០២៦ ដែលជា​ចលនា​កៀរគរ​មូលនិធិ​ដើម្បី​ទ្រទ្រង់​ដល់​បេសកកម្ម​ពិនិត្យ​ព្យាបាល​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប ជូន​ដល់​ទារក កុមារ ស្ត្រី​មាន​ផ្ទៃពោះ ហើយក៏​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ ក្នុងចំណោម​ព្រឹត្តិការណ៍​សំខាន់ៗ​ដទៃទៀត ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ដើម្បី​អនាគត​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *