ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា និង​នាំ​យក​ទេយ្យវត្ថុ ប្រគេន​វត្ត​ចំនួន​១២​វត្ត និង​ចែក​អំណោយ​ដល់​យាយជី​តាជី នៅ​ស្រុក​ក្រគរ និង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៩ ខែ​សីហា ឆ្នាំ​២០២៦ ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​អញ្ជើញ​នាំយក​នូវ​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​,​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត មក​ប្រគេន​ដល់​វត្ត​ចំនួន​១២​វត្ត និង​ចែក​អំណោយ​ដល់​យាយជី តាជី និង​គណៈកម្មការ​វត្ត​ចំនួន​១៣០​នាក់ នៅ​ស្រុក​ក្រគរ និង​ស្រុក​ភ្នំក្រវាញ នៃ​ខេត្ត​ពោធិ៍សាត់ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​រួមគ្នា​នៅ​វត្ត ឃី​ង​សីហនុ​បារមី ហៅ​វត្ត​ភ្នំ​ខុស ក្នុងស្រុក​ក្រគរ​។​

​ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា​
​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​,​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ទាំងអស់​ដែល​បាន​ធ្វើ​នៅថ្ងៃនេះ ទៅដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន និង​ដល់​វីរៈ​កងទ័ព​កម្ពុជា​ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ និង​បួងសួង​សុំ​ឲ្យ​ប្រទេស​ជាតិ​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​។ ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម និង​លោកជំទាវ​ក៏​បាន​ចែក​នូវ​កាតា​ប​សិស្ស​ដែល​មាន​នូវ​សម្ភារៈ​សិក្សា​ជា​ច្រើន​មុខ និង​ចំណី​អាហារ​ដល់​សិស្សានុសិស្ស​ចំនួន ១២០​នាក់​។

​ទេយ្យវត្ថុ​សម្រាប់​១​វត្តៗ​ទទួលបាន​៖
១-​អង្ករ​១​តោន​
២-​មី​៣០​កេស​តូច​
៣-​ត្រីងៀត​១០​គីឡូក្រាម​
៤-​ត្រីខ​១​កេស មាន​១០​យួ
៥-​សាច់ក្រក​១០​គីឡូក្រាម​
៦-​សាច់​ផាត់​១០​គីឡូក្រាម​
៧-​ទឹកដោះគោ​ខាប់​២​កេស​
៨-​កាហ្វេ​៥​កញ្ចប់​ធំ​
៩-​តែ​២​គីឡូក្រាម​
១០-​ស្ករស​១​បេ​
១១-​អំបិល​១​បេ​
១២-​ទឹកត្រី​៥​យួរ​
១៣-​ទឹកស៊ីអ៊ីវ​៥​យួរ​
១៤-​ទឹក​ម្ទេស​៥​យួរ​
១៥-​ទឹក​សៀង​៥​យួរ​
១៦-​សាប៊ូដុំ​១០០​ដុំ​តូច​
១៧-​ច្រាស និង​ថ្នាំដុសធ្មេញ​១០០​ឈុត​
១៨-​ប្រេងកូឡា​១០០​ដប
១៩-​ប្រេងខ្យល់​១០០​ដប​
២០-​ថ្នាំពេទ្យ​២០​ប្រអប់​
២១-​ស្លា​ដក់​១០២
២២-​សាប៊ូ​ម្សៅ​១០​កញ្ចប់​
២៣-​ទៀន​ព្រះវស្សា​ចំនួន​២​គូ
២៤-​ថវិកា​២​លាន​រៀល​
​កញ្ចប់​អំណោយ​សម្រាប់​យាយជី​តាជី​រួមមាន​៖
១-​ថ្នាំពេទ្យ​(៤​មុខ​) ១​ប្រអប់​
២-​ថ្នាំ​ដុសធ្មេញ ១​ទី​ប
៣-​ច្រាស​ដុសធ្មេញ​១
៤-​ប្រេងកូឡា ១​ដប​តូច
៥-​ប្រេងខ្យល់​មួយ ១​ដប​តូច
៦-​សាប៊ូ​ដុស​ខ្លួន ១​ដុំ​តូច​
៧-​សាប៊ូកក់សក់ ១២​កញ្ចប់
៨-​សាប៊ូ​បោក​ខោអាវ ១​កញ្ចប់
៩-​ក្រណាត់ស ១​ដុំ
១០-​ក្រមា​១
១១-​កន្សែង​ធំ​១
១២-​ភួយ​១
១៣-​កាហ្វេ ១​កញ្ចប់​ធំ​
១៤-​នំ​ធុង ១​ធុង​
១៥-​ស្ករស ១​គីឡូក្រាម
១៦-​តែ​១​កញ្ចប់
១៧-​ទឹកដោះគោ​ខាប់​២​កំប៉ុង​
១៨-​ស្បែកជើង​ផ្ទាត់​១​គូ​
១៩-​ថវិកា ៥​ម៉ឺន​រៀល​។​

​បន្ទាប់ពី​ចប់​ពិធី​នៅ​វត្តភ្នំ​ខុស ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ​ក៏​បាន​បន្ត​ដំណើរ​អញ្ជើញ​មក​កាន់​វត្ត លាំ​ង ត្រាច ក្នុង​ឃុំ​ស្វាយ​ស ស្រុក​ក្រគរ នៃ​ខេត្ត​ពោធិ៍សាត់​នេះ​ជា​បន្ត​ទៀត ដើម្បី​ពិនិត្យមើល​ស្ថានភាព នៃ​ទី​អារាម​នេះ ក្នុង​បរិយាកាស​រីករាយ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *