​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង

​នៅ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​ពុធ ១២​រោច ខែ​ស្រាពណ៍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នេះ ឯកឧត្តម​បាន​ប្ដេជ្ញា​ថា
​នឹង​ខិតខំ​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អ៊ុយ​រូ​ហ្កាយ ឲ្យ​កាន់តែ​រីកចម្រើន​ហើយ​ជាពិសេស​នោះ​គឺ​ឯកឧត្តម​មាន​មោទនភាព​ណាស់​ដែល​បាន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​របស់​អ៊ុយ​រូ​ហ្កាយ ប្រចាំ​នៅ​កម្ពុជា​។

​នៅក្នុង​ឱកាស​នេះ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កា​រ​លើកឡើង​របស់​ឯកឧត្តម​អគ្គរដ្ឋទូ​ត អ៊ុយ​រូ​ហ្កាយ ដោយ​សម្ដេច​បាន​ឯកភាព​នៅ​ក្នុង​ការពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា​និង​អ៊ុយ​រូ​ហ្កាយ​ឲ្យ​កាន់តែ​រីកចម្រើន​។ សម្ដេច​បាន​មានប្រសាសន៍​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ទោះបីជា​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងណាក៏ដោយ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​អាច​មាន​សក្កា​នុព​ល ជាច្រើន​ទៀត​ក្នុង​ការពង្រីក​ទំនាក់ទំនង​ជាមួយ​គ្នា ជាពិសេស​ផ្ដោតទៅលើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការវិនិយោគ ដែល​ជា​ចំណុច​ស្នូល​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អ៊ុយ​រូ​ហ្កាយ​។​

​ចុងក្រោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូ​ត អ៊ុយ​រូ​ហ្កាយ ប្រចាំ​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ​នៅក្នុង​បេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *