ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​អម្ព​វត្យា​រាម (​ស្វាយ​តា​ហែ​ន​) ស្រុក​កងមាស

(​កំពង់ចាម​): ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៦​នេះ បាន​អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​អម្ព​វត្យា​រាម (​ស្វាយ​តា​ហែ​ន​) ស្រុក​កងមាស​។

​នា​ឱកាស​នោះ​ដែរ ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ថ្វាយ ភួង​ផ្កា បូជា​ទៀនធូប ចំពោះ​ព្រះ​ពុទ្ធបដិមា​ដែល​ជា​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង និង​អញ្ជើញ​នមសកា ព្រះ​រតនត្រ័យ សមាទានសីល ទៅតាម​កិច្ចសាសនា ព្រមទាំង អញ្ជើញ​ចូលរួម​ជាមួយ​ពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណក្ខ័ន្ត បុព្វការី​ជន ដែល​បាន​ចែក​ឋាន ទៅកាន់​បរលោក​ខាងមុខ ព្រមទាំង ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ ទៅ​ដល់​វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ពិសេស វីរ​យុទ្ធជន​ជួរមុខ ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ឱ្យ​បន្ត​ពង្រឹង​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​បន្ថែមទៀត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ផ្តល់​ភាពកក់ក្តៅ​ជូន​ពួកគាត់​ក្នុងការ​ធ្វើ​ដំណើរ​មក​ធ្វើបុណ្យ​ទាន​ក្នុង​រដូវ​កាល​ភ្ជុំបិណ្ឌ​នេះ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *