ឯកឧត្តម អ៊ុន ចាន់​ដា សូម​ការយោគយល់ និង​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ធ្វើដំណើរ​លើ​ផ្លូវជាតិ​លេខ​៦ ចំនុច​ស្ពាន​ត្រោះ ស្រុក​បាធាយ ដែល​មាន​ការកកស្ទះ​ចរាច​រណ៍ រំខាន​ដល់​ការធ្វើដំណើរ និង​បាន​សម្របសម្រួល​បើ​កច​រាចរណ៍​ធម្មតា​ឡើង​វិញ​ចាប់ពី​ម៉ោង ១១:០០​នាទី​ថ្ងៃ​នេះ​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​, ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សូម​ការយោគយល់ និង​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ធ្វើដំណើរ​លើ​ផ្លូវជាតិ​លេខ​៦ ចំនុច​ស្ពាន​ត្រោះ ស្រុក​បាធាយ ដែល​មាន​ការកកស្ទះ​ចរាច​រណ៍ រំខាន​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន ទៅកាន់​រមណីយដ្ឋាន​នានា ក្នុង​ថ្ងៃ​ឈប់សម្រាក ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ អក​អំបក​។

​ឯកឧត្តម អភិបាលខេត្ត សូម​គោរព​ជម្រាប​ជូន​ពុក​ម៉ែ បងប្អូន បាន​ជ្រាប​ថា បន្ទាប់​ពី​រដ្ឋបាល​ខេត្ត បាន​ទំនាក់ទំនង សម្របសម្រួល​ជាមួយ​ក្រុមការងារ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​រួចមក បានសម្រេច​ផ្អាក​ការងារ​ជួសជុល​ផ្លូវ​ចំនួន ៣ ថ្ងៃ និង​បាន​បើក​ចរាចរណ៍​ធម្មតា​ឡើង​វិញ​ចាប់ពី​ម៉ោង ១១:០០​នាទី​ថ្ងៃ​នេះ​តទៅ ក្រោម​ការជួយ​សម្រួល​ចរាចរណ៍​ដោយ​នគរបាល​ចរាចរណ៍​ខេត្ត​។

​ឯកឧត្តម អភិបាលខេត្ត សូម​ជូនពរ​ដំណើរ​កំសាន្តរ​បស់​ពុក​ម៉ែ បងប្អូន ទទួលបាន​សេចក្តី​សប្បាយរីករាយ សុខ​សុភមង្គល និង​មាន​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ ៕🙏​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *