​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ប្រកបដោយ​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប សូម​សម្ដែង​នូវ​មនោសញ្ចេតនា​គោរព ប្រកប​ដោយ​កត្តញ្ញុតា​ធម៌​ដ៏​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ​បំផុត និង​សូម​គោរព​ជូន​ពរ​ជ័យ​សិរី​មង្គល ដ៏​មហាប្រសើរ​ជូន​ចំពោះ សម្តេច​ពិជ័យ​សេនា សូម​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ បញ្ញាញាណ​ភ្លឺ​ថ្លា និង​ជន្មាយុ​យឺនយូរ​ត​រៀង​ទៅ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មហាប្រសើរ​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​សេចក្តី​គោរព​ដោយ​ស្មោះ ចំពោះ​សម្តេច​ពិជ័យ​សេនា ដែល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន សម្ដេច តែងតែ​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង កាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី បំពេញ​បេសកកម្ម​បម្រើ​ផលប្រយោជន៍​ជាតិ សាសនា ព្រះមហាក្សត្រ​។​

​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្ដេច ក្នុង​ការរួមចំណែក​ក​សាង​សមិទ្ធផល​លើ​គ្រប់​វិស័យ​របស់​សង្គមជាតិ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ពិសេស​ក្នុង​វិស័យ​ការពារ​ជាតិ និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ក្នុង​គោលដៅ​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា​រក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ ជូន​ចំពោះ សម្តេច​ពិជ័យ​សេនា និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​មាន ជន្មាយុ​យឺនយូរ និង​សុខភាព​ល្អ​បរិបូរណ៍ ដើម្បី​រួមចំណែក​ដឹកនាំ​នាវា​កម្ពុជា និង​ប្រជាពលរដ្ឋ​ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព ក្នុង​សុខសន្តិភាព​ស្ថិរភាព​ដ៏​រឹងមាំ​តរៀង​ទៅ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *