អភិបាលខេត្ត​កំពង់ចាម លើក​ជា​យោបល់​អោយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍ លើ​វិស័យ​ពិការភាព រាយការណ៍​ពី​ស្ថានភាព​នៃ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ មកលើ​កម្ពុជា ដែល​នាំអោយ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ធ្លាក់ខ្លួន​ពិការ​ជា​បន្តបន្ទាប់​

(​កំពង់ចាម​): អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​លើក​យោបល់​ដល់​អង្គការ​ដៃគូ​អភិវឌ្ឍ លើ​វិស័យ​ពិការភាព​នេះ គឺ​អោយ​រាយការណ៍​អំពី​ស្ថានភាព​ពិតប្រាកដ​អំពី​ការឈ្លានពាន​របស់​ថៃ ដែល​មាន​ការអូសបន្លាយ​ពេលវេលា​ដែល​អាច​បង្ក​អោយ​ជនស្លូតត្រង់​ធ្លាក់ខ្លួន​មាន​ពិការភាព ជា​បន្តបន្ទាប់ ដូច្នេះ សូម​ស្នើ​សុំ និង​ធ្វើ​ការអំពាវនាវ​ឲ្យមាន​កិច្ច​អន្តរាគមន៍ទៅម​ជ្ឈដ្ឋា​ន​អន្តរជាតិ ដើម្បី​ចូលរួម​អន្តរាគមន៍​បញ្ឈប់​អំពើរ​ឈ្លានពាន​របស់​ថៃ មក​លើ​ទឹកដី​កម្ពុជា ហើយ​ដើម្បី​ជា​ការចូលរួម​បញ្ឈប់​នូវ​ការបង្កើត​ឲ្យមាន​ប្រជា​ពលរដ្ឋ​ធ្លាក់ខ្លួន​ជា​ជនពិកា​រត​ទៀត ពី​ការឈ្លានពាន​របស់​ថៃ​។ ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២៧ និង​អន្តរជាតិ​លើក​ទី​៤៣ នា​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​សាលាស្រុក​កំពង់សៀម​។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និ​និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ខេត្ត​កំពង់ចាម បាន​ថ្លែងបន្តថា ចំពោះ​ជន​មាន​ពិការភាព គឺជា​តួអង្គ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គម គ្រួសារ និង​សហគមន៍ តាមរយៈ​ការលើកកម្ពស់​ការងារ មុខរបរ សហគ្រិនភាព ដើម្បី​ការអភិវឌ្ឍ សេដ្ឋកិច្ច គ្រួសារ សហគមន៍ និង​សង្គម ដែល​ជា​គន្លឹះ​ក្នុង​ការបង្កើន​គុណភាព​ជីវិត​របស់​ខ្លួន​ផ្ទាល់​និង​គ្រួសារ​ប្រកបដោយ សេចក្តីថ្លៃថ្នូរ បរិ​យាប​ន្ន សមភាព និង​រស់នៅ​ដោយ​ឯករាជ្យ​។

​ឯកឧត្ដម​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ការធ្វើ​បរិ​យា​បន្ន​ពិការ​ភាពលើ​គ្រប់​វិស័យ គឺជា​ការថែរក្សា​វប្បធម៌​ដ៏​ផូរផង់​នៃ​ជាតិ​ខ្មែរ ដែល​ចេះ​គោរព ប្រណិប័តន៍ ស្រឡាញ់​រាប់អាន និង​ជួយ មនុស្ស​គ្រប់រូប​ដោយ​មិន​ប្រកាន់​និន្នាការ កម្រិត​ជីវភាព​មាន​ឬ​ក្រ មិនមាន ការ​មើលងាយ និង​លើក កម្ពស់​សិទ្ធិ​ចូលរួម​របស់​ជន​មាន​ពិការភាព​កម្ពុជា​យើង ដោយ​កិរិយា​មិន​រើសអើង ដើម្បី​សង្គម​មួយ​សម្រាប់​ទាំងអស់គ្នា ពិសេស​ធ្វើឱ្យ​សិទ្ធិ​ជន​មាន​ពិការភាព​ក្លាយជា​ការពិត​។

​ជាមួយគ្នា​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏​បាន​ណែនាំ​ឱ្យ​កែសម្រួល​ឬ​រៀបចំ​ផាសុក​វត្ថុ​សម្រាប់​ជន​មាន​ពិការភាព​នៅតាម​សំណង់​អគារ និង​ទីធ្លា​សាធារណៈ​ទាំងនោះ ដើម្បី​ឱ្យ​ជន​មាន​ពិការភាព​គ្រប់​ប្រភេទ​អាច​ចេញចូល ចុះឡើង និង​ប្រើប្រាស់​បាន​ស្របតាម​ច្បាប់ ស្តីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ដោយ​ឈរ​លើ​បទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជន​មាន​ពិការភាព​ផងដែរ ៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *