អភិបាលខេត្ត​កំពង់ចាម ចូលរួម​អមដំណើរ ឯកឧត្តម អ៊ុច បូររិ​ទ្ធ អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏ ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន ផ្តល់ជូន​ប្រជាពលរដ្ឋ​ភៀ​សសឹក ក្នុង​ស្រុក​ស្រី​សន្ធរ

(​កំពង់ចាម​): នា​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត ចូលរួម​អមដំណើរ ឯកឧត្តម អ៊ុច បូររិ​ទ្ធ អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា ដឹកនាំ​គណប្រតិភូ​ព្រឹទ្ធសភា​ភូមិភាគ​២ អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្តល់ជូន​ប្រជាពលរដ្ឋ​ភៀ​សសឹក ចំនួន ៣៥៣​គ្រួសារ ស្ត្រី មាន​ផ្ទៃពោះ ចំនួន ៤ នាក់ និង​សិស្សនុសិស្សភៀ​សសឹក ចំនួន ២.៩៤​នាក់ ក្នុង​ស្រុក​ស្រី​សន្ធរ​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ​បណ្ឌិត អ៊ុក ម៉ាលី សមាជិកា គណៈកម្មការ​ទី​២ ព្រឹទ្ធសភា​, ឯកឧត្តម លូ គឹមឈន់ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្រី​សន្ធរ ព្រមទាំង លោក លោកស្រី ប្រតិភូ​អម​អំណើរ​ជាច្រើនរូប​ទៀត​ផង​ដែរ​។

​នា​ឱកាស​នោះ ឯកឧត្តម អនុប្រធាន​ទី​១​ព្រឹទ្ធសភា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​បងប្អូន អ៊ំ ពូ មីង ក្មួយៗ និង​ចៅៗ​ជា​ជនភៀសសឹក​ទាំងអស់ ដែល​កំពុង​ស្នាក់អាស្រ័យ​នៅក្នុង​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។​

​ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុច បូររិ​ទ្ធ ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ជំនឿ​ជឿជាក់​មកលើ​ការដឹកនាំ​ប្រកបដោយ​គិតិបណ្ឌិត និង​វៃឆ្លាត​របស់​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ក្នុង​ការចាត់វិធានកា​រ​នានា​ដើម្បី​ការពារ​បូរណភាព​ដែនដី និង​ដោះស្រាយ​វិវាទ​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី និង​ផ្អែកលើ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន សំដៅ​ធានាបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជូន​ជាតិ​មាតុភូមិ​៕​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *