ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈ​អចិន្ត្រៃយ៍ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្នាក់កណ្ដាល

​នា​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ម៉ា​នី អគារ The Kampus រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​បាន​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​២ និង​ទទួលបាន​ការចូលរួម​បញ្ចេញមតិ​យោបល់​យ៉ាង​ផុសផុល លើ​ឯកសារ​ផែនទី​បង្ហាញផ្លូវ ស​.​ស​.​យ​.​ក​. ២.០(UYFC 2.0) ឆ្ពោះ​ទៅ​ឆ្នាំ​២០២៨ និង​ការពង្រឹង​រចនាសម្ព័ន្ធ​ស​.​ស​.​យ​.​ក​. ឃុំ​/​សង្កាត់​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល ស​.​ស​.​យ​.​ក​. តែងតែ​ធ្វើ​ការប្រជុំ​ជា​ទៀងទាត់ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ សំខាន់ៗ ជាពិសេស​លើ​ការតាមដាន និង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ «​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ២០២៣-២០២៨»​។​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *