អភិបាលខេត្ត​កំពង់ចាម ផ្តួចផ្តើម​ឲ្យ​អ្នកស្រុ​កកោះសូទិន ធ្វើ​ត្រីឆ្អើរ​ចំនួន ៣​ពាន់​ចង្កាក់ ដើម្បី​ផ្គត់ផ្គង់​ដល់​កងទ័ព​ជួរមុខ

​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ដើម្បី​ជាតិ​ខ្មែរ​! សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ​! ខ្ខ្មែរ​មាន​សាមគ្គីភាព ខ្មែរ​ខ្លាំង​!!!

​ខណៈ​រដូវ​នេះ​ជា​រដូវរំហើយ រដូវ​ត្រី​ចុះ ដែល​បងប្អូន​ប្រជា​នេសាទ​មមាញឹក​ខ្លាំង​ក្នុង​ការប្រមូល​ផល​ត្រី ទន្ទឹម​នឹង​ផល​ត្រី​ឆ្នាំនេះ​មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់ និង​ស្រប​ពេល​រដូវ​ប្រមូល​ផល​ត្រី​បាន​ចូល​មក​ដល់​, ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​ខេត្តកំពង់ចាម លោក​បាន​ផ្តួចផ្តើម​គំនិត​ដល់​អ្នក​ភូមិ​កោះ​ថ្មី ឃុំ​កោះសូទិន ស្រុក​កោះសូទិន ឲ្យ​បង្កេីត​សហគមន៍​ធ្វេី​ត្រី​ឆ្អេ​ី​រ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ក្នុង​សហគមន៍ និង​ឆ្អេ​ី​រ​៣.០០០​ចង្កាក់ រួម​នឹង​ដាំ​បន្លែបង្ការ​ផ្សេងៗ ដើម្បី​ត្រៀម​ជូន​ដល់​វីរ​កងទ័ព​ជួរមុខ ដោយ​ឯកឧត្តម​អភិបាលខេត្ត ជា​អ្នក​ឧបត្ថម្ភ​ថវិកា​។

​ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ថ្មី ឃុំ​កោះសូទិន ស្រុក​កោះសូទិន នា​ថ្ងៃនេះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ចងក្រង​ឲ្យ​ភូមិ​នៅ​តំបន់​នេះ​បង្កើត​ជា​សហគមន៍​ត្រីឆ្អើរ ដោយ​បាន​ដាក់ឈ្មោះថា “​សហគមន៍​ត្រីឆ្អើ​រកោះ​ថ្មី​” ព្រោះ​តែ​ដោយ​ឃើញ​ពី​សក្តានុពល​នៅ​តំបន់​នេះ​ជាប់​ដង​ទន្លេមេគង្គ​សំបូរ​ត្រី និង​អ្នកភូមិ​មាន​សាមគ្គីភាព​គ្នា​ល្អ ប្រកប​ដោយ​សុភមង្គល​។

​បងប្អូន​សហគមន៍​អ្នក​ភូមិ​កោះ​ថ្មី ស្រុក​កោះសូទិន បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង ចំពោះ​គំនិត​ផ្ដួចផ្ដើម​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច តេ​ជោ​-​ធិបតី ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន ក៏​ដូច​ជា​បងៗ​វីរ​កងទ័ព​ដ៏​អង់អាច​ក្លាហាន​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *