ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ ( ណែនាំ និង​តម្រង់​ទិស​អំពី​ការផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​ដែល​ផ្តល់​ផល​អវិជ្ជមាន ដល់​សន្តិសុខ​ជាតិ ) នៅ​សាលចតុម្មុខ​មង្គល ទីស្ដីការ​ក្រសួង​ព័ត៌មាន​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ – ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ ណែនាំ និង​តម្រង់​ទិស​អំពី​ការផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​ដែល​ផ្តល់​ផល​អវិជ្ជមាន ដល់​សន្តិសុខ​ជាតិ នៅ​សាលចតុម្មុខ​មង្គល ទីស្ដីការ​ក្រសួង​ព័ត៌មាន ។​ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប និង​បុរាណ​របស់​កម្ពុជា ដែល​បាន​រួមគ្នា​ជា​ធ្លុង​មួយ​ក្នុង​ការផ្សព្វផ្សាយ និង​បញ្ជូន​ព័ត៌មាន​ពិត ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​–​ថៃ ដល់ដៃ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស និង​ទាន់​ពេលវេលា ដោយ​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ និង​បំភ្លៃ​ពី​ភាគី​ម្ខាង​ទៀត​។​

​ការវាយតម្លៃ​នេះ ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ត្រី ផ្ដល់​ឡើង ក្នុង​កិច្ចប្រជុំ​ណែនាំ និង​តម្រង់​ទិស​អំពី​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​អាច​បង្ក​ផល​អវិជ្ជមាន​ដល់​សន្តិសុខ​ជាតិ ។ កិច្ចប្រជុំ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ព្រមទាំង​តំណាង​ប្រមាណ ២០០ រូប មក​ពី​ស្ថានីយ​វិទ្យុ ទូរទស្សន៍ គេហទំព័រ និង​សមាគម​សារព័ត៌មាន​៕

 

 

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *