កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជូនដំណឹង​បដិសេធ មាន​ជនខិលខូច​បាន​បង្កើត​គណនី TikTok ក្លែងក្លាយ ដែល​មានឈ្មោះ (RathSreang)

ដំណឹង​បដិសេធ​!

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​សាធារណជន​ឲ្យបាន​ជ្រាបថា​៖ មាន​ជនខិលខូច​បាន​បង្កើត​គណនី TikTok ក្លែងក្លាយ ដែល​មានឈ្មោះ ( RathSreang ) ដោយ​បាន​យកឈ្មោះ និង​រូបភាព​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទៅ​ផ្សព្វផ្សាយ ដោយ​គ្មាន​ការអនុញ្ញាត ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិ​យសរ​បស់ ឯកឧត្តម ផងដែរ​។​

​សូមបញ្ជាក់​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មាន​គណនី TikTok ផ្លូវការ​ផ្ទាល់ខ្លួន ដែល​មានឈ្មោះ ( Rath Sreang ) ហើយ​មាន​សញ្ញា​ធិ​ក​ពណ៌​ខៀវ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រុមហ៊ុន TikTok តែ​មួយ​ប៉ុណ្ណោះ​។ ដូច្នេះ​គ្រប់​គណនី​តីក​តុក (TikTok) ណាមួយ ដែល​មានឈ្មោះ និង​រូបភាព​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ហើយ​មិន​មាន​សញ្ញា​ធិ​ក​ពណ៌​ខៀវ គឺជា​គណនី​ក្លែងបន្លំ​ទាំងអស់ សូម​សាធារណ​ជន​កុំ​មាន​ការ​ភ័ន្តច្រលំ ឬ​ចាញ់កល​ល្បិច​របស់​ជន​ខិលខូច​ទាំងនោះ ដោយ​ប្រកា​ណាមួយ​ឲ្យសោះ ហើយ​សូម​ឲ្យ​ជន​ដែល​បាន​យកឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅ​បង្កើត​គណនី​តីក​តុក (TikTok) ទាំងអស់ ទោះ​ក្នុង​បំណង​អ្វី​ក៏ដោយ សូម​ប្តូរ​ចេញ និង​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ បើ​មិន​ដូច្នេះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ជាក់​ជាមិនខាន​។ សូម​អរគុណ​!!!

​គណនី​TikTok​ផ្លូវការ : https://www.tiktok.com/@rathsreang?_t=ZS-8zRUvCwu91G&_r=1​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *