​ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ និង​សម្ដេច​ធិបតី ជូន​គ្រួសារ​យុទ្ធជន​ពលី​នៅ​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ចំពោះ​វីរជន​ស្នេហា​ជាតិ​

(​ខេត្ត​ត្បូងឃ្មុំ​)៖ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៦​នេះ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ អមដំណើរ​ដោយ ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត តំណាង​ឯកឧត្ដម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​ដល់​គ្រួសារ​យុទ្ធជន​ពលី​ក្នុង​សមរភូមិ ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នោះ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្ដី​នឹករលឹក​បំផុត​ពី​សំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ ជូន​ដល់​គ្រួសារ​យុទ្ធជន​ពលី និង​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​អំពី​គុណូបការៈ​ដ៏​មហា​ធំធេង​របស់​កងទ័ព​កម្ពុជា​។​

​ឯកឧត្ដម​បណ្ឌិត​រដ្ឋ​មន្ត្រី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជានិច្ចកាល​មិនដែល​បំភ្លេច​នូវ​ការលះបង់ និង​សាច់​ស្រស់​ឈាម​ស្រស់​របស់​វីរ​យុទ្ធជន​យើង ដែល​បាន​ពលី​ជីវិត​នៅលើ​សមរភូមិ​មុខ ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​សេចក្ដីសុខសាន្ត​របស់​ប្រជាជន​ឡើយ​។​

​ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បាន​បន្ថែមទៀតថា ការចុះ​មក​ដល់​ខ្នង​ផ្ទះ​នា​ពេល​នេះ គឺជា​សក្ខីភាព​សបញ្ជាក់​ឱ្យឃើញថា រាជរដ្ឋាភិបាល​តែងតែ​នៅក្បែរ និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​គ្រួសារ​កងទ័ព ជា​ពិសេស​គ្រួសារ​យុទ្ធជន​ពលី ដែល​ជា​វីរជន​ស្នេហា​ជាតិ​។

​ឯកឧត្ដម​បណ្ឌិត​រដ្ឋ​មន្ត្រី ក៏​បាន​បញ្ជាក់ថា​យើង​នឹង​បន្ត​យកចិត្តទុកដាក់ មើលថែទាំ និង​គាំទ្រ​ដល់​គ្រួសារ​វីរជន​យើង​ជានិច្ច ព្រោះ​ពួកគាត់​គឺជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​សន្តិភាព​ដែល​យើង​កំពុង​មាន​នៅ​ថ្ងៃនេះ​។​

​សូមបញ្ជាក់​ថា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ និង​សម្ដេច​ធិបតី ដែល​បាន​ប្រគល់ជូន​គ្រួសារ​យុទ្ធជន​ពលី​នា​ឱកាស​នោះ រួមមាន​៖
១. គ្រួសារ​យុទ្ធជន​ពលី នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ទទួលបាន ម៉ូតូ​អាគុយ ០១​គ្រឿង និង​កង់​អាគុយ ០២​គ្រឿង​។​
២. គ្រួសារ​យុទ្ធជន​ពលី នៅ​ភូមិ​សំពៅ​ផុស​ថ្មី ឃុំ​ជី​រោទ៍​ទី​២ ទទួលបាន កង់​អាគុយ ០២​គ្រឿង​។​

​ការទទួល​បាន​អំណោយ និង​ការចុះ​សួរសុខទុក្ខ​ផ្ទាល់​ពី​សំណាក់​ថ្នាក់​ដឹកនាំ​នា​ពេល​នេះ បាន​ធ្វើឱ្យ​គ្រួសារ​យុទ្ធជន​ពលី​សម្ដែង​នូវ​ក្ដីរំភើប​រីករាយ​ជា​ពន់ពេក និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្ដេច​តេជោ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ដែល​ជានិច្ចកាល​តែងតែ​ផ្ដល់​នូវ​ភាពកក់ក្ដៅ និង​មិន​បោះបង់​គ្រួសារ​កងទ័ព​ចោល​ក្នុង​គ្រា​លំបាក​ឡើយ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *