​ក្មេង​ទំនើង​០៣​នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ​!

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៦​និង ០៥​នាទី ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៥ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ បានធ្វើការ​ល្បាត​ដើម្បី បង្ការ បង្ក្រាប បទល្មើស​ផ្សេងៗ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ ក៏​ពើបប្រទះ​នឹង​ក្រុម​ក្មេង​ទំនើង ០១​ក្រុម ដែល​កំពុង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អាណាធិបតេយ្យ នៅតាម​ផ្លូវ​ត្រង់​ចំណុច​ផ្លូវ​បេតុង​ក្រោយ​ហាង​ដៃ​អូន ស្ថិតក្នុង​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឃើញ​ដូចនេះ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដង្កោ ក៏​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​នោះ​ភ្លាមៗ ជា​លទ្ធផល ឃាត់ខ្លួន​បាន​ក្មេង​ទំនើង ០៣​នាក់ យកមក​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការសិក្សា បំផ្លាញ​ទ្រព្យសម្បត្តិ និង​កិត្តិយស​គ្រួសារ បង្ករ​ការភ័យខ្លាច​ដល់​អ្នក​ជុំវិញ ក៏ដូចជា​បង្ករ​ភាពអនាធិបតេយ្យ​ក្នុងសង្គម រីឯ​ម៉ូតូ ០២​គ្រឿង ត្រូវ​បញ្ជូន​បន្ត​ទៅកាន់​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដកហូត​រក្សាទុក​រយៈ​ពេល ០៣​ខែ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *