មន្ត្រីនគរបាល​ជាតិ ១៥​នាក់ ចូលរួម​កម្មវិធី “​ការកសាង​សមត្ថភាព​លើ​ការឆ្លើយតប​គ្រោះមហន្តរាយ និង​សេវា​វេជ្ជសាស្ត្រ​សង្គ្រោះបន្ទាន់​នៅ​កម្ពុជា​” នៅ​សាធារណរដ្ឋ​កូរ៉េ​

​ដោយ​មាន​ការគាំទ្រ និង​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ការសម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត ទូច វិសាល​សុខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងមហាផ្ទៃ បាន​ចាត់​បញ្ជូន​មន្ត្រីនគរបាល​ជាតិ ចំនួន ១៥​នាក់ ក្នុងនោះ​មក​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចំនួន ១០​នាក់ និង​មក​ពី​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ចំនួន ៥​នាក់ ចូលរួម​កម្មវិធី “​ការកសាង​សមត្ថភាព​លើ​ការឆ្លើយតប​គ្រោះមហន្តរាយ និង​សេវា​វេជ្ជសាស្ត្រ​សង្គ្រោះបន្ទាន់​នៅ​កម្ពុជា (២០២៥-២០២៧) ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​សារ​ធា​រណ​រដ្ឋ​កូរ៉េ​។

​កម្មវិធី​នេះ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ដើម្បី​សុវត្ថិភាព​របស់​កម្ពុជា តាមរយៈ​ការសិក្សា​ស្វែងយល់​ពី​ប្រព័ន្ធ​កម្រិត​ខ្ពស់​របស់​កូរ៉េខាងត្បូង សម្រាប់​ការពារ​គ្រោះមហន្តរាយ និង​គ្រោះអាសន្ន ការ​ពន្លត់​អគ្គិភ័យ និង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នានា​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *