ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក និង​ម៉ិចស៊ិច សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ខិតខំ​អភិវឌ្ឍ “​ខេត្ត​កូនពៅ​” មួយ​នេះ ឱ្យមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ជាទី​មោទនៈ​

នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២៦ មាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) នេះ រវាង​ខេត្ត​ត្បូងឃ្មុំ និង​ទីក្រុង​រ៉ូ​ឆេ​ស្ទ័រ (Rochester) រដ្ឋ​មី​នី​សូ​តា ក្រោម​អធិបតីភាព ឯកឧត្តម ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក ។​

​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) នេះ គឺ​ដើម្បី​បង្កើត ទីក្រុង​សម្ព័ន្ធមេត្រីភាព រវាង​ខេត្ត​ត្បូងឃ្មុំ និង​ទីក្រុង​រ៉ូ​ឆេ​ស្ទ័រ (Rochester) រដ្ឋ​មី​នី​សូ​តា ដែល​ជា​ជំហាន​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ការផ្លាស់ប្តូរ​វប្បធម៌ ដើម្បី​លើកកម្ពស់​មិត្តភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោកស្រី ប៊ិន​លី សុគន្ធា តំណាង​ភាគី​ទីក្រុង Rochester បានចាត់ទុក​ទំនាក់ទំនង​នេះ​ថា​ជា “​ស្ពាន​ចម្លង​” ដ៏​រឹងមាំ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​យុវជន និង​សហគ្រិន​នៃ​សហគមន៍​ទាំងពីរ​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក និង​ម៉ិចស៊ិច បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ខិតខំ​អភិវឌ្ឍ “​ខេត្ត​កូនពៅ​” មួយ​នេះ ឱ្យមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ជាទី​មោទនៈ​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែមថា ចំណង​សម្ព័ន្ធមេត្រីភាព​នេះ នឹង​កាន់តែ​រឹតបន្តឹង​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​រវាង​ទីក្រុង​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​ការជំរុញ​វិស័យ​អប់រំ សុខាភិបាល និង​ការទាក់ទាញ​វិនិយោគទុន សំដៅ​ប្រែក្លាយ​ទំនាក់ទំនង​នេះ ទៅ​ជា​ផ្លែផ្កា ជាក់ស្តែង​ស្របតាម​ផែនការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​ពីរ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *