លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​កំពង់​ភ្លុក​!

ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ដឹកនាំ​នាយ នាយរង និង​ពល​អាវុធហត្ថ ជាច្រើនរូប នាំយក​បច្ច័យ និង​ទេយ្យវត្ថុ អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​១០ នៅ​វត្ត​មុនី​សាគរ​បវរ​សត្ថា​ស្រះកែវ​អណ្ដែត (​ហៅ​វត្ត​កំពង់​ភ្លុក​) ស្ថិតនៅ​ភូមិ​ដី​ក្រហម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

​ក្នុងឱកាស​វេន​កាន់បិណ្ឌ​នេះ បាន​នាំយក​បច្ច័យ និង​ទេយ្យវត្ថុ​រួមមាន​៖ សា​ដក ១​ឈុត អង្ករ​ចំនួន ១៥០​គីឡូក្រាម ទឹក​សុទ្ធ​ទឹកក្រូច ៩​កេស មី​ជាតិ ៥​កេស ទឹកត្រី​ទឹក​ស៊ី​អ៉ីវ ១០​យួរ ទឹកដោះគោ​ខាប់ ២៤​កំប៉ុង និង​ទេយ្យវត្ថុ​មួយចំនួនទៀត ព្រមទាំង​បច្ច័យ​ប្រគេន​ព្រះសង្ឃ និង​ជូន​តាជី​យាយជី ថវិកា​សរុប​ចំនួន ៦,៣៧១,០០០​រៀល​។​

​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១០ ដើម្បី​ចូលរួម​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន ជីដូន​ជីតា ញាតិ​កា​ប្រាំពីរ​សន្តាន ព្រមទាំង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ វរៈ​កងទ័ព​ពលី លើ​សមរភូមិ ក្នុងពេល​បំពេញ​បេសកកម្ម ការ​រពារ​បូរណភាព​ទឹកដី និង​នាយទាហាន នាយទាហានរង ពលទាហាន​នៃ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដែល​បាន​ពលី មរណៈ​ក្នុង​រយៈកាល​កន្លងមក​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *