សង្ក្រាន្ត​ត្បូងឃ្មុំ ឆ្នាំ​២០២៦៖ រយៈពេល ២​ថ្ងៃ ទទួលបាន​ភ្ញៀវទេសចរ​ជាង ១៦​ម៉ឺន​នាក់ មក​កម្សាន្ត​យ៉ាង​សប្បាយរីករាយ និង​សុវត្ថិភាព​

(​ខេត្ត​ត្បូងឃ្មុំ​)៖ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២៦ នេះ ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ខេត្ត​ត្បូងឃ្មុំ ក្នុង​ឆ្នាំនេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​កុះករ​មក​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន និង​ទីតាំង​សង្ក្រាន្ត​ទូទាំង​ខេត្ត​។​

​បើ​យោងតាម​របាយការណ៍​ប​ឋ​ម​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ បានឱ្យដឹងថា ចំនួន​ភ្ញៀវ​សរុប ១៦០,២៤១ នាក់ (​កើនឡើង ១.១១% ធៀប​នឹង​ឆ្នាំ​២០២៥) ដោយ​មាន​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​វិល​ល្ងាច ១៦០,១៨០ នាក់ និង​ទេសចរ​ជាតិ និង​អន្តរជាតិ ៦១ នាក់​។​

​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ រដ្ឋបាលខេត្ត​បាន​រៀបចំ​កម្មវិធី​យ៉ាង​សម្បូរបែប រួមមាន ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ (​ទាញ​ព្រ័ត្រ លាក់​កន្សែង វាយ​ក្អម​…) ការតាំងពិព័រណ៍​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ និង​ការប្រគុំ​តន្ត្រីសម័យ​អមដោយ​ការតុបតែង​ភ្លើង​លម្អ​នាពេល​រាត្រី​យ៉ាង​ស្រស់​ស្អាត​បំផុត​។​

​ការយកចិត្តទុកដាក់​ខ្ពស់​លើ​សេវាកម្ម និង​បរិស្ថាន មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ចុះ​ពង្រឹង​គុណភាព​សេវាកម្ម និង​តាមដាន​តម្លៃ​ម្ហូបអាហារ និង​ការ​ស្នាក់នៅ ដើម្បី​ធានាបាន​ថា​អាជីវករ​មិន​តម្លើងថ្លៃ​ហួសហេតុ​។ ទន្ទឹមនឹងនោះ យុទ្ធនាការ “​ទេសចរណ៍​ដើម្បី​ទាំងអស់គ្នា​” ក៏​ត្រូវបាន​ជំរុញ​យ៉ាងសកម្ម តាមរយៈ​ការដាក់​ធុងសំរាម​បន្ថែម និង​ការណែនាំ​ឱ្យ​ភ្ញៀវទេសចរ​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន​យ៉ាង​ខ្ជាប់ខ្ជួន​។​

​គួ​បញ្ជាក់ដែរថា ស្ថានភាព​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​សភាព​ល្អប្រសើរ បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ចូលរួម​លេង​កម្សាន្ត​ដោយ​ស្នាមញញឹម និង​ក្តីសប្បាយរីករាយ​ក្រៃលែង​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *