ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ផ្ដល់​អំណោយ​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រគេន​ដល់​ព្រះសង្ឃ​រងគ្រោះ​ដោយ​អគ្គីភ័យ នៅ​វត្ត​ជំនីក ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន​

(​កំពង់ចាម​) នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២០ ខែ​មេសា ឆ្នាំ ២០២៦ ​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត និង​ក្រុមការងារ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជច​ន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ជំនីក ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​  មូលហេតុ ឆ្លង​ចរន្តអគ្គិសនី ធ្វើអោយ កុដិ​ថ្ម​និង​ឈើ​របស់ ព្រះ​សមុហ៍​អនុគណ​និង​ជា​ព្រះចៅអធិការ​វត្ត ប្រក់​ក្បឿង ២​ខ្នង ទំហំ ១២​ម × ១៥​ម និង និង ឧបដ្ឋានសាលា ទំហំ ២៥​ម​× ២៥​ម ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង កាលពី​ម៉ោង ៥​ល្ងាច នា ថ្ងៃទី ១៩ ខែ​មេសា ឆ្នាំ ២០២៦​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​សម្តែង​ការសោកស្តាយ​ជា​ពន់ពេក ជាមួយ​ព្រះចៅអធិការ និង​គណៈកម្មការ អាចារ្យវត្ត​ ​ចំពោះ​ឧបត្តិហេតុ​ដែល​កើតឡើង​ស្មាន​មិន​ដល់​នេះ នាំ​អោយ​ខូចខាត​ទាំង​កុដិ បាត់បង់​ទាំង​ឧបដ្ឋានសាលា ក៏​ឆេះ​អស់​គ្មាន​សល់​។​

​ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា ក៏​បាន​នាំយក​នូវ បណ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធានកិត្តិយស​សាខា ជា​ ​ពិសេស ពី​សំណាក់​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្ដេច លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ ឬ សាសនា អ្វី​ឡើយ ហើយ​តែង​បាន​ចាត់​តំណាង ចុះ​អន្តរាគមន៍ នាំយក​អំណោយ​មនុស្សធម៌ ជួយ​សម្រាល​ទុក្ខ​លំបាក​ជនរងគ្រោះ ទាន់ពេលវេលា តាម​ទិស​ស្លោក ” ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា “​។​

​ដោយ​អាកាសធាតុ​មាន​ការប្រែប្រួល ឯកឧត្តម អ៊ុន ចាន់​ដា បាន​ក្រើនរំលឹក មិន​ថា​ប្រជាពលរដ្ឋ​ឬ​ព្រះសង្ឃ​តាម វត្ត​អារាម​នោះទេ ត្រូវតែ​ប្រុងប្រយ័ត្ន អំពី​គ្រោះមហន្តរាយ​នានា ពិសេស គ្រោះ​អគ្គីភ័យ ដែល​អាច​កើតមាន គ្រប់ពេល ប្រសិនបើ​មាន​ការធ្វេសប្រហែស​។ ហេតុនេះ មុន​នឹង​ចេញពី​ផ្ទះ ឬ កុដិ ត្រូវ​ពន្លត់ភ្លើង​ធូប ទៀន ចង្ក្រាន ហ្គាស បិទ​កុងតាក់​ជាមុនសិន ពិសេស ការ ត បណ្តាញ​អគ្គិសនី ត្រូវ​ហៅ​អ្នកជំនាញ មក​រៀបចំ​ភ្ជាប់​ចរន្ត​ទៅតាម​បទដ្ឋាន បច្ចេកទេស​អោយបាន​ត្រឹមត្រូវ ។ ជាមួយ​នោះ ត្រូវ​យកចិត្តទុកដាក់ ថែទាំ​សុខភាព អនាម័យ​ស្អាត ៣​យ៉ាង និង​សុវត្ថិភាព​ផ្ទាល់ខ្លួន អោយបាន​ជា​ប្រចាំ តាម​ទិស​ស្លោក ” ស្រឡាញ់​ខ្លួន ឲ្យ​ស្ងួនចំណី​”​។​

​អំណោយ​មនុស្សធម៌ ដែល​បាន​ប្រគេន​ព្រះចៅអធិការ​វត្ត​រងគ្រោះ រួមមាន​៖
​អង្ករ ២០០​គ​ក្រ ត្រីខ ៨​យួរ ,​ទឹកត្រី ៨​យួរ ទឹកស៊ីអ៊ីវ ៨​យួរ ,​មី ៨​កេស ,​តង់​ធំ​៨ និង ថវិកា​សរុប​ចំនួន ៧.០០០.០០០​រៀល ក្នុងនេះ ថវិកា​រដ្ឋបាល​ខេត្ត​ចំនួន ៥.០០០.០០០​រៀល​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *