ប្រជាពលរដ្ឋ​ចំនួន ១១៩.៤៩០​នាក់ បាន​ទទួល​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាក​រ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុងរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​រយៈពេល​ ៦ ថ្ងៃ​ ពីថ្ងៃទី​១២-១៧​ ខែមេសា​ ប្រជាពលរដ្ឋ​ចំនួន ​១១៩.៤៩០នាក់​ បាន​ជឿទុកចិត្ត និងមកទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​​ ។

ក្រោមការយកចិត្តទុកដាក់​ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ​ ដើម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុង​រយៈពេល​៦ថ្ងៃ​ ពីថ្ងៃទី​១២-១៧​ ខែមេសា​ ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន​ អាចយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ​ រួមទាំងការធ្វើបុណ្យទានផងដែរ។

ជាលទ្ធផលមាន​ប្រជាពលរដ្ឋ​ចំនួន​១១៩.៤៩០នាក់​ បាន​ជឿទុកចិត្ត និងមកទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​​ បានកើនឡើង​ចំនួន​ ៣៣.៦៤១នាក់​ ស្មើនឹង ៣៩%។ ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុប របស់ប្រជាពលរដ្ឋប្រមាណ ១២ ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣ លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។

សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សម្តៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *