ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​សម្តេច​ធិបតី ផ្តល់ជូន​វីរ​កងទ័ព​ជួរមុខ ១​នាក់ និង​មន្ត្រី​ជាប់​កិច្ចសន្យា​សាលាខេត្ត ១​នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម

(​កំពង់ចាម​): ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៦​នេះ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ផ្តល់ជូន​វីរ​កងទ័ព​ជួរមុខ ១​នាក់ និង​មន្ត្រី​កិច្ចសន្យា​សាលាខេត្ត ១​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​។​

​គួរបញ្ជាក់​ថា ទាំង​វីរ​កងទ័ព និង​មន្ត្រី ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ចាម មានឈ្មោះ ម៉េត ដា​នី បម្រើ​ការងារ​នៅ​អង្គភាព​វីរៈ​៤៤៦ ឈរជើង​នៅ​ទិសដៅ​ច្រក អាន​សេះ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ មាន​ជម្ងឺគ្រុនឈាម ។ និង​លោក សេន យឿន មន្ត្រី ជាប់​កិច្ចសន្យា​សាលាខេត្ត មាន​ជំងឺ​ឡើង​សម្ពាធ​ឈាម​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​សំណូមពរ​ដល់វិ​រកងទ័ព និង មន្ត្រី​កិច្ចសន្យា​សាលាខេត្ត ត្រូវខិតខំ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ដោយ​អនុវត្ត​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ ឱ្យបាន​ខ្ជាប់ខ្ជួន និង​ជូនពរ​ដល់​វីរ​កងទ័ព និង​មន្ត្រី​ទាំង​២​រូប សូម​ឱ្យ​ឆាប់​ជាសះស្បើយ​ពី​ជម្ងឺ ដើម្បី បាន​វិលត្រឡប់​ទៅ បំពេញបេសកកម្ម​នៅ​អង្គភាព​របស់​ខ្លួន​វិញ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា និង​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ប្រគល់​នូវ​អំណោយ របស់​សម្តេច​មហា បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​វីរ​កងទ័ព​ជួរមុខ នូវ​ថវិកា ចំនួន​២០​ម៉ឺន​រៀល អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ភេសជ្ជៈ ១​កេស និង​ទឹក​សុទ្ធ​២​កេស ដោយឡែក​មន្ត្រី​កិច្ចសន្យា​សាលាខេត្ត ថវិកា​ចំនួន​៥០​ម៉ឺន​រៀល និង​សម្ភារ​ដូច​គ្នា​ផង​ដែរ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *