រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ព្រំប្រទល់​រដ្ឋបាល​ឃុំ​/​សង្កាត់ ក្រុង​/​ស្រុក និង​ខេត្ត​ជាប់​ព្រំប្រទល់

(​កំពង់ចាម​) នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០៣៦ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម វុទ្ធី វណ្ណា​រ៉ា អគ្គនាយក​សុរិយោដី និង​ភូមិសាស្ត្រ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យ​ព្រំប្រទល់​រដ្ឋបាល​ឃុំ​/​សង្កាត់ ក្រុង​/​ស្រុក និង​ខេត្ត​ជាប់​ព្រំប្រទល់ ក្នុង​ផែនទី ដែល​អគ្គនាយកដ្ឋាន​សុរិយោដី​និង​ភូមិសាស្ត្រ​បាន​ផលិត ដើម្បី​ត្រៀម​ចុះហត្ថលេខា​ជា​ផ្លូវការ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ ដោយ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួងមហាផ្ទៃ​, តំណាង​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​, មន្ទីរ​រៀបចំ​ដែនដី​នគរ​ម​នីយកម្ម និង​សំណង់​, អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ស្ថិត​នៅ​សាលសន្និសីទ​សាលា​ខេត្តកំពង់ចាម​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *