លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី និង​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​យុទ្ធជន ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ធំ

​ខេត្ត​កំពង់ធំ ៖ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី និង​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​យុទ្ធជន ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ធំ ។​

​អញ្ជើញ​ចូលរួម​ដោយ​អារម្មណ៍​សោកសង្រេង​, លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​ប្រសាសន៍​សួរសុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​វីរ​យុទ្ធជន ថែមទាំង​អរគុណ​ដល់​សមាជិក​ក្រុមគ្រួសារ​វីរ​យុទ្ធជន​ដែល​ជា​កម្លាំង​គាំទ្រ​ជួរ​ក្រោយ ជួយ​ទ្រទ្រង់​គ្រួសារ និង​ធ្លាប់​បាន​ផ្តល់​កម្លាំងចិត្ត​ដល់​វីរ​យុទ្ធជន​ឱ្យ​ចូលរួម​ប្រយុទ្ធ​ការពារ​បូរណភាព​ដែនដី​យ៉ាង​អង់អាច​ក្លាហាន​។ ទន្ទឹមនឹងនេះ លោកជំទាវ​បណ្ឌិត ថែមទាំង​បាន​នាំយក​មក​ជាមួយ​នូវ​អំណោយ​របស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត មាន​ដូច​ជា​ថវិកា សម្ភារៈ​បរិក្ខារ​សម្រាប់​ប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ជា​ការពិត​ណាស់ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវ​រធិត​បី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​និង​កំពុង​គិតគូរ​ដល់​ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​វីរ​យុទ្ធជន​ទាំង​បច្ចុប្បន្ន​និង​អនាគត​ដូចជា​ការផ្តល់ជូន​នូវ​ទីស្នាក់អាស្រ័យ ការគិតគូរ​អំពី​ស្ថានភាព​បំណុល ការរៀបចំ​មូលនិធិ​ទ្រទ្រង់​គ្រួសារ​យុទ្ធជន ការគិតគូរ​អំពី​មុខរបរ​ចិញ្ចឹមជីវិត និង​ការផ្តល់ជូន​នូវ​អាហារូបករណ៍​សម្រាប់​កូនៗ​របស់​វីរ​យុទ្ធជន​ជា​ដើម​។ បន្ថែម​ពី​ការគិតគូរ​ដល់​ជីវភាព​របស់​គ្រួសារ​វីរ​យុទ្ធជន រាជរដ្ឋាភិបាល ក៏​បាន​រៀបចំ​ជា​ផ្ទះ​បណ្តោះអាសន្ន​សម្រាប់​ជនភៀសសឹក​ស្នាក់អាស្រ័យ​ដោយ​មាន​គិតគូរ​អំពី​មុខរបរ​ចិញ្ចឹមជីវិត ហើយ​គ្រោង​នឹង​ប្រគល់​ជូន​ជនភៀសសឹក​នៅពេលដែល​គាត់​ត្រឡប់​ទៅកាន់​ទីលំនៅ​ដើម​វិញ ក្រោយ​ពី​ការដោះស្រាយ​បញ្ហា​ព្រំដែន​តាម​រយៈ​យន្តការ​ការទូត​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *