ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត នៅ​ទីស្នាក់ការ​គណៈរដ្ឋមន្ត្រី និង​តាមរយៈ​វីដេអូ​អន​ឡា​ញ​Zoom ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៣ រួមមាន​៖

១-​សេចក្តីព្រាង​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់ ដែល​បាន​ដាក់ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៩ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥​។

២-​សេចក្តីព្រាង​របាយការណ៍​តាមដាន​និង​ត្រួតពិនិត្យ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ឆ្នាំ​២០២៥​។​

៣-​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។​

​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៦​។​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *