ឯកឧត្តម អ៊ុន ចាន់​ដា ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា ខេត្ត​កំពង់ចាម​

កំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា (​អ​.​ន​.​ក​) ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង កិច្ចប្រជុំ​ក្រុមការងារ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា ខេត្ត​កំពង់ចាម ។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ អគារ​សមាគម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា ខេត្ត​កំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​អភិបាលរង​ខេត្ត និង​សមាជិក សមាជិកា នៃ​ក្រុម​ការងារ​លេខាធិការដ្ឋាន អ​.​ន​.​ក ខេត្ត​ជាច្រើន​រូប​ទៀត​។​

​នា​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​លេខាធិការដ្ឋា​ន អ​.​ន​.​ក ខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​នា​ពេលកន្លងមក​។

​ឯកឧត្តម បន្តថា​ដើម្បី​ឱ្យ​ការងារ​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ បាន​ដាក់ចេញ​នូវ​គោលការណ៍​ណែនាំ​សំខាន់ៗ​ដូចខាងក្រោម​៖
១. ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​៖ ត្រូវ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សមាជិក​អតីតយុទ្ធជន និង​និវត្តជន​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​បំផុត ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ផ្តល់​ការគាំទ្រ​។​
២. យកចិត្តទុកដាក់​លើ​ជីវភាព​រស់នៅ​៖ ត្រូវ​ចុះ​ពិនិត្យ និង​តាមដាន​សុខទុក្ខ​របស់​បងប្អូន​អតីតយុទ្ធជន​ដល់​មូលដ្ឋាន ជា​ពិសេស​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត ឬ​ជួប​ការលំបាក​ខ្លាំង ដើម្បី​ផ្តល់​ជំនួយ​ឧបត្ថម្ភ និង​សាងសង់​ផ្ទះ​មនុស្សធម៌​ជូន​បាន​ទាន់ពេលវេលា​។​
៣. បង្កើន​កិច្ចសហការ​៖ គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការ​គ្នា​ឱ្យបាន​ស្អិតរ​មួ​ត និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការគិតគូរ​ពី​សុខុមាលភាព និង​លើកកម្ពស់​កម្រិតជីវភាព​របស់​បងប្អូន​អតីតយុទ្ធជន ដែលជា​អ្នក​មាន​គុណបំណាច់​ចំពោះ​ជាតិ​មាតុភូមិ​។​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *