អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​អគារ​រដ្ឋបាល​សាលាខេត្ត​(​ថ្មី​) សម្រេច​បាន​ប្រមាណ​90% ដែល​គ្រោង​នឹង​សម្ពោធ នៅ​ចុងឆ្នាំ 2026

(​កំពង់ចាម​) អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្ដម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី​23 ខែមិថុនា ឆ្នាំ​2026 នេះ បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​បច្ចេកទេស អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្តកំពង់ចាម (​ថ្មី​) សម្រេច​បាន​ប្រមាណ​ជាង​90% ដោយ​គ្រោង​នឹង​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ នៅ​ចុងឆ្នាំ 2026 ខាងមុខ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ដោយ​មើលឃើញ ពី​ការលំបាក​របស់​មន្ត្រី ដែល​កំពុង​បម្រើ​ការងារ​នៅ​សាលាខេត្ត ក៏ដូចជា ការផ្តល់​នូវ​ទីកន្លែង​សមរម្យ សម្រាប់​មន្ត្រី​បំពេញ​ការងារ​ប្រចាំថ្ងៃ ក្នុង​ការបម្រើ​សេវា​សាធារណៈ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​សាធារណៈជន​ផង​នោះ គណៈ​អភិបាល បាន​ឯកភាព និង​អនុញ្ញាត​ឱ្យ​ក្រុម​ការងារ​ជាង ធ្វើការ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​នេះ ឱ្យបាន​ឆាប់រហ័ស​តាម​ការគ្រោងទុក​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​ក្រុមការងារ​ជាង ធ្វេី​យ៉ាងណា​ត្រូវ​សាងសង់​អគាររ​ដ្ឋ​បាល​ថ្មី ជា​ពិសេស​ត្រូវ​រៀបចំ​រចនាបទ និង​សោភ័ណភាព នៅ​ខាងក្នុង​ឱ្យបាន​ឆាប់​រួចរាល់ ដេ​ី​ម្បី​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុង​ឆ្ឆ្នាំ 2026​។​

​បើ​តាម​លោក ប្រាក់ ទិ​ត្យ នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ សាលា​ខេត្តកំពង់ចាម បាន​បញ្ជាក់​ឲ្យដឹងថា បច្ចុប្បន្ន​សំណង់​នេះ​កំពុង​សាងសង់​លទ្ធផល​សម្រេច​បាន​ប្រមាណ 90% ហើយ ខណៈ​គម្រោង​អាគារ​ថ្មី នៃ​រដ្ឋបាល​សាលាខេត្ត​មួយ​នេះ ត្រូវបាន​សាងសង់​ឡើង​អំពី​បេតុង​អា​មេ ជញ្ជាំង​រៀប​ឥដ្ឋ និង​តំបូល​ប្រក់​ក្បឿង ដែល​មាន​ទំហំ​បណ្តា​យ​ជាង 53​ម៉ែត្រ ទទឹង 24​ម៉ែត្រ និង​កម្ពស់ 3​ជាន់ ដោយ​មាន​ទីតាំង​នៅក្នុង​បរិវេណ​សាលាខេត្ត ស្ថិតក្នុង​ភូមិ​ទី​7 សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។ ក្រៅ​ពី​អគារ​រដ្ឋបាល​ថ្មី នេះ រដ្ឋបាល​សាលា​ខេត្តកំពង់ចាម ក៏​មាន​អគារ​, សួនច្បារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​បាន​បន្សល់ទុក​តាំងពី​ជំនាន់ សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង នៅ​ជា​អភិបាលខេត្ត ដោយ​សំណង់​មួយចំនួន ត្រូវបាន​ធ្វើ​ការជួសជុល កែលម្អ ឲ្យមាន​សោភ័ណភាព និង​គុណភាព ដើម្បី​ទុក​សម្រាប់​មន្ត្រី​បម្រើ​ការងារ​រហូតមក​ដល់​បច្ចុប្បន្ន​នេះ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *