អភិបាលខេត្ត​កំពង់ចាម និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​អគារ​រដ្ឋបាល​សាលាខេត្ត​(​ថ្មី​) សម្រេចបាន​95%

(​កំពង់ចាម​) អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្ដម អ៊ុន ចាន់​ដា និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​21 ខែកក្កដា ឆ្នាំ​2026 នេះ បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​បច្ចេកទេស អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្តកំពង់ចាម (​ថ្មី​) សម្រេច​បាន​ប្រមាណ​95%​ហើយ​។

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ស្នើ​ឲ្យ​មន្ត្រី​បច្ចេកទេស ធ្វើការ​សិក្សា​លម្អិត ជុំវិញ​ការរៀបចំ​តុបតែង លម្អ ក្នុង​អគារ​រដ្ឋបាល​ថ្មី ដូចជា​ផ្ទាំងគំនូ និង​បុស្បុក ជាដើម ដើម្បី​ឲ្យស្រប​ទៅ​តាម​បទ​ដ្ឋា​ន​បច្ចេកទេស និង​សាក​សមជា​អគារ​រដ្ឋបាល​គំរូ​។ ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ស្នើ​ឲ្យ​ក្រុម​ជាង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការសាងសង់ សំណង់​ខាងលើ ឲ្យបាន​រួចរាល់​តាម​ផែនការ​កំណត់ និង​មាន​គុណភាព​ខ្ពស់ ដើម្បី​ទុក​ប្រើប្រាស់​បាន​គង់វង្ស​យូរអង្វែង​។

​បើ​តាម​លោក ប្រាក់ ទិ​ត្យ នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ សាលា​ខេត្តកំពង់ចាម បាន​បញ្ជាក់​ឲ្យដឹងថា បច្ចុប្បន្ន​សំណង់​នេះ​កំពុង​សាងសង់​លទ្ធផល​សម្រេច​បាន​ប្រមាណ 95% ហើយ ខណៈ​គម្រោង​អាគារ​ថ្មី នៃ​រដ្ឋបាល​សាលាខេត្ត​មួយ​នេះ ត្រូវបាន​សាងសង់​ឡើង​អំពី​បេតុង​អា​មេ ជញ្ជាំង​រៀប​ឥដ្ឋ និង​តំបូល​ប្រក់​ក្បឿង ដែល​មាន​ទំហំ​បណ្តា​យ​ជាង 53​ម៉ែត្រ ទទឹង 24​ម៉ែត្រ និង​កម្ពស់ 3​ជាន់ ដោយ​មាន​ទីតាំង​នៅក្នុង​បរិវេណ​សាលាខេត្ត ស្ថិតក្នុង​ភូមិ​ទី​7 សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *