សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាចារ្យ និង​អាចារិនី គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុង​សង្គម​ខ្មែរ​

​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី លើក​ទី​១១ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។​

​សម្តេច​មហា​បវរ​ធិបតី​បាន​មានប្រសាសន៍ថា អាចារ្យ និង​អាចារិនី គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុង​សង្គម​ខ្មែរ ដែល​មាន​តួនាទី​ដឹកនាំ​ពិធី​សាសនា ពិធីបុណ្យ ពិធី​មង្គល និង​ពិធី​ប្រពៃណី​នានា ព្រមទាំង​ចូលរួម​អប់រំ​សីលធម៌ និង​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ ឱ្យបាន​គង់វង្ស បន្ត​ទៅ​កាន់​កូនចៅ​ជំនាន់​ក្រោយ​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា «​ដោយ​មើលឃើញ​ពី​សារៈសំខាន់​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ការលើកកម្ពស់​សមត្ថភាព និង​ការឯកភាព​គ្នា​របស់​អា​ចារ្យ​ទូទាំង​ប្រទេស​ក្នុង​ការដឹកនាំ​ពិធី​កម្ម​ផ្សេង តាមរយៈ​ការបង្កើត​វគ្គ​បណ្តុះបណ្តាល​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ ចាប់ពី​ឆ្នាំ​២០១០ រហូតមកដល់​បច្ចុប្បន្ន ក្រោម​ការដឹកនាំ និង​គ្រប់គ្រង​របស់​ក្រសួង​ធម្មការ និង​សាសនា ដែល​បាន​ផ្តល់​ឱកាស​ដល់​អាចារ្យ និង​អាចារិនី ផ្លាស់ប្តូរ​ចំណេះដឹង បទពិសោធ និង​ស្វែងយល់​ពី​តួនាទី ភារកិច្ច ក្បួនខ្នាត និង​ក្រម​សីលធម៌​របស់​ខ្លួន កាត់បន្ថយ​ការអនុវត្ត​ពិធី​កម្មក​ម្លាយ និង​បង្កើន​ការយល់ដឹង​របស់​អាចារ្យ​ក្នុង​ការដឹកនាំ​ពិធី​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​រួមគ្នា​ថែរក្សា​តម្លៃ​សាសនា វប្បធម៌ និង​ប្រពៃណី​ខ្មែរ​» ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *