សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៦​នេះ បាន​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥៖

១-​សេចក្តីព្រាង​របាយការណ៍​វឌ្ឍនភាព​ពាក់កណ្តាល​អាណត្តិ នៃ​ការអនុវត្ត គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០​។​

២-​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការកែទម្រង់ រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

៣-​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ អាទិភាព និង​វិធានការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល​។​

៤-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសា​សេ​ប៊ូ​ស្តីពី វិសោធនកម្ម​ធម្មនុញ្ញ​អាស៊ាន​។​

៥-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តីពី​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​នៃ​លេខាធិការដ្ឋាន បុគ្គលិក និង​តំណាង​របស់ សមាជិក​នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត នៅ​អាស៊ី (CICA)​។​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *