សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​

​នា​ព្រឹក​ថ្ងៃទី​១០ កញ្ញា ២០២៦ ក្រុមការងារ​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំនូវ​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់ សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​ដល់​វិទ្យាល័យ​កំបូល ស្ថិត​នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។

​អំណោយ​ដែល​ប្រគល់​ជូន​នា​ព្រឹក​នេះ រួមមាន​៖ កុំព្យូទ័រ​យួរដៃ (Laptop) ចំនួន ១០​គ្រឿង​, LED Projector និង slide ចំនួន ១០​ឈុត និង​កង្ហារ​ពិ​ដាន ចំនួន ៤០​គ្រឿង សម្រាប់​បម្រើ​ឱ្យ​ការរៀន និង​បង្រៀន របស់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ នៅ​វិទ្យាល័យ​កំបូល ។

​សូមបញ្ជាក់​ថា អំណោយ​ទាំងនេះ ត្រូវបាន សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី សម្រេច​ផ្ដល់​ជូន​វិទ្យាល័យ​កំបូល តប​តាម​ការស្នើសុំ​របស់ គណ​:​គ្រប់គ្រង​, លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ក្នុងឱកាស​ដែល សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការសាងសង់​អគារសិក្សា​កម្ពស់​៤​ជាន់ នៅ​ក្នុង​វិទ្យាល័យ​កំបូល កាលពី​ព្រឹក​ថ្ងៃ​៩ កញ្ញា ២០២៦ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *