
(ខេត្តត្បូងឃ្មុំ)=នៅសាលាស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ មានបើកកិច្ចប្រជុំគម្រោងដាក់ឲ្យដេញថ្លៃស្ថាបនាសាងសង់ផ្លូវបេតុងចំនួន២ខ្សែ គឺឃុំកណ្តោលជ្រុំ និងឃុំកក់។
រដ្ឋបាលឃុំ ទាំង២បានរៀបចំកម្មវិធីប្រជុំប្រកួតប្រជែង ទទួលសំណើដេញថ្លៃ និងបើកស្រោមសំបុត្រនៅថ្ងៃទី១៣ខែតុលា ឆ្នាំ២០២៦ នៅវេលាម៉ោង ៨:៣០ នាទីព្រឹក។
ឈប់ទទួលសំណើរ នៅម៉ោង៨:៤០នាទី!
– ទីកន្លែងប្រជុំទទួលសំណើដេញថ្លៃនៅសាលាស្រុកពញ្ញាក្រែក ក្នុងកិច្ចប្រជុំបើកស្រោមសំបុត្រកិច្ចលទ្ធកម្មនេះ មានការអញ្ជើញចូលរួមសម្របសំរួលដោយ លោក .ហេង សុទ្ធី អភិបាលរងស្រុកពញ្ញាក្រែក លោកស៊ឹងគីរីវណ្ឌី នាយកទីចាត់ការផែនការនិងវិនិយោគខេត្តត្បូងឃ្មុំ មន្ត្រីបច្ចេកទេស មេឃុំទាំងពីរជាប្រធានលទ្ធកម្ម និងសមាជិកលទ្ធកម្មក្រុមប្រឹក្សាឃុំស្មៀន អ្នកទទួលការនិងអ្នកសារព័ត៌មានជាច្រើនអង្គភាពផងដែ។
+ ឃុំកក់ គម្រោងដាក់ឲ្យដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេ
១ខ្សែ ប្រវែង០.៧៥គ.ម. ទទឹង៥ម៉ែត្រ កម្រាស់១៥០មម ការថែទាំរយ:, ៦ខែ។
តម្លៃប៉ាន់ស្មាន ៥១១.៧៤៣.៦០០រៀល
គម្រោងនេះ មានក្រុមហ៊ុនចំនួន ១០ដាក់ស្រោមសំបុត្រេដេញថ្លៃ តម្លៃទាបជាងគេនៅលេខរៀងទី ៨ក្នុងចំណោមក្រុមហ៊ុនទាំង ១០ជាលទ្ធផលបានទៅអ្នកដេញថ្លៃទាបជាងគេឈ្មោះ ហាវ ហេង តម្លៃដេញ ១៨០.០០០.០០០ រៀល ធ្វើឱ្យរដ្ឋបាលឃុំកក់ នៅសល់ទឹកប្រាក់ ៣៣១.៧៤៣.៦០០រៀលក្នុងតម្លៃធ្លាក់ចុះខ្ពស់ ៦៤.%៨២នៃតម្លៃប៉ាន់ស្មាន។
ប្រសិនបើប្រាក់នៅសល់រដ្ឋបាលឃុំកក់ នឹងបានចុះកិច្ចសន្យាបន្តឲ្យក្រុមហ៊ុនដែលដេញថ្លៃបាននោះអនុវត្តគម្រោងបន្ថែមរដ្ឋបាលឃុំនិងទទួលបាននូវសមិទ្ធផលបានផ្លូវបេតុងវែងបន្ថែមជិតពីដងនៃតម្លៃដេញបានទៀត។
+ឃុំកណ្តោលជ្រុំ ដេញថ្លៃផ្លូវបេតុងប្រវែង ៥១៩ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥មម.មានការថែទាំរយ:៦ខែ
តំលៃប៉ាន់ស្មាន ៣៦៥.៥៧៣.៧០០រៀល។ ក្រុមហ៊ុនដាក់ស្រោមសំបុត្រប្រកួតប្រជែងដេញថ្លៃចំនួន១២ក្រុមហ៊ុន ក្រុមហ៊ុនដែលដេញក្នុងតម្លៃទាបជាងគេនៅលេខរៀងទី៣នៅក្នុងចំណោមអ្នកដេញថ្លៃទាំង ១២ក្រុមហ៊ុន និងបានទៅលើក្រុមហ៊ុន អាវ សីហា ក្នុងតម្លៃដេញ ១២៦.៦៣៦.០០០រៀលធ្វើឲ្យរដ្ឋបាលឃុំកណ្តោលជ្រុំនៅសល់ទឹកប្រាក់២៣៨.៩៣៧.៧០០រៀល។ធ្លាក់ចុះភាគរយខ្ពស់៦៥%៣៥នៃតម្លៃប៉ាន់ស្មាន បើក្នុងករណីឃុំឲ្យក្រុមហ៊ុនបន្តគម្រោង ឃុំអាចបន្តផ្លូវបានជិតពីរដងនៃតម្លៃដេញបាន។ តែអ្វីជាក្តីបារម្ភ បណ្ដោះអាសន្ននោះ ថាតើផ្លូវនេះមានគុណភាពលនិងលក្ខណៈបច្ចេកទេសសមស្របប្រកបដោយស្តង់ដារគុណភាពខ្ពស់ស្របតាមគោលការណ៍របស់ គ ជ អ បដែរឬយ៉ាងណា?។តែលោកមេឃុំទាំងពីរ ក៏ដូចជាគណៈកម្មការលទ្ធកម្ម មន្ត្រីបច្ចេកទេស សហការត្រូវពិនិត្យលក្ខណៈបច្ចេកទេសជាមួយដឹងក្រុមហ៊ុនសាងសង់ឲ្យមានគុណភាពខ្ពស់ផងដែរ។
គម្រោងដេញថ្លៃទាំងពីរឃុំថ្ងៃនេះប្រកបដោយ ប្រជាធិបតេយ្យ សុក្រិតភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ មិនមានការបង្ខិតបង្ខំ ឬរារាំង ពីបុគ្គល ស្ថាប័ណ្ណណានោះឡើយ។
-លោកឃុំទាំងពីរ ជាប្រធានលទ្ធកម្មឃុំ សូមថ្លែងនូវអំណរអរគុណនិងអបអរសាទរដោយសេចក្តីរីករាយយ៉ាងក្រៃលែង និងអរគុណដល់ក្រុមហ៊ុនដែលបានចូលរួមប្រកួតប្រជែងដេញថ្លៃដាក់តំលៃធ្លាក់ចុះបានខ្ពស់ ធ្វើឲ្យរដ្ឋបាលឃុំយើងខ្ញុំនិងទទួលបានការសន្សំសំចៃ ថវិការជាច្រើន និងបានបន្តគម្រោងបន្ថែម ឬ អនុវត្តន៍ទៅតាមនិតិវិធីនៃកិច្ចលទ្ធកម្ម។ប្រាក់ដែលនៅសល់នោះនិងបន្តធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធថ្នាក់ជាតិ.គ ជ អ ប នៅពេលក្រោយទៀត។
កម្មវិធីបញ្ចប់នៅម៉ោង 10និង30 នាទីថ្ងៃខែឆ្នាំដដែល ប្រកបដោយភាពស្និទ្ធស្នាល និងប្រជាធិបតេយ្យ ស្របតាមគោលការណ៍ របស់គ ជ អ ប។


