​សមត្ថកិច្ច​ខេត្ត​កំពង់ចាម បង្ក្រាប​មុខសញ្ញា ០៧​នាក់ ពាក់ព័ន្ធ​ករណី​ឆក់ លួច គាស់​ផ្ទះ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាការ​បញ្ជា​ឯកភាព​ខេត្ត ,​នៅ​ថ្ងៃ​សៅ ទី​០១ វិច្ឆិកា កម្លាំង​ជំនាញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ​  ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ នៅ​ក្រុង​កំពង់ចាម និង​ករណី​គាស់​ផ្ទះ , ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ស្រុក​កំពង់សៀម​។

​ប្រតិបត្តិការ​បង្ក្រាប​នេះ កម្លាំង​នគរបាល​រកឃើញ​បទល្មើស​ដូច​ជា ករណី​ឆក់​កាបូប នៅ​ក្រុង​កំពង់ចាម ឃាត់ខ្លួន​បាន ០២​នាក់​, ករណី​គាស់​ផ្ទះ នៅ​ស្រុក​កំពង់សៀម ឃាត់ខ្លួន​បាន ០១​នាក់ ។​

​ចំពោះ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​  នៅ​ស្រុក​កំពង់សៀម ឃាត់ខ្លួន​បាន ០៤​នាក់ ។ ដោយឡែក ក្រៅ​ពី​ជនសង្ស័យ​ទាំង ០៧​នាក់ សមត្ថកិច្ច ក៏​បាន​រឹបអូស​យក​វត្ថុតាង មួយចំនួន ផងដែរ ។

​បច្ចុប្បន្ន កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​នីតិវិធី ៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *