អភិបាលខេត្ត​កំពង់ចាម ប្តេជ្ញាចិត្ត បន្ត​កសាង​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ ដើម្បី​ជីវភាព​សម្បូរ​សប្បាយរ​បស់​ប្រជាជន​

កំពង់ចាម​ ៖ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៧២ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥) និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ នៅ​ខេត្ត​កំពង់ចាម អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា បាន​ប្តេជ្ញាចិត្ត បន្ត​កសាង​អភិវឌ្ឍន៍​មូលដ្ឋាន​ឱ្យ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ រក្សា​សាមគ្គី​ជាតិ រឹងមាំ ដើម្បី​ជីវភាព​សម្បូរ​សប្បាយរ​បស់​ប្រជាជន​ខេត្ត​កំពង់ចាម និង​ភាពសុខដុមរមនា ទាំង​ក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​ប្តេជ្ញាចិត្ត ការពារ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដឹកនាំ​ការពារ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ការពារ​សមិទ្ធផល​សង្គម​ជាតិ លើកកម្ពស់​កិត្យានុភាព​ជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​
​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ និង​បន្ត​ជំរុញ​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ សង្កាត់​មាន​សុវត្ថិភាព​» ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​បន្ត​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ និង​គោលនយោបាយ នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​ទ្វេរ​ឡើង​បន្ថែមទៀត​។​

​គោរព​ដង្ហែ​តាម​ព្រះរាជតម្រិះ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះមហាក្សត្រ ក្នុង​ព្រះរាជតួនាទី​ដ៏​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ម្លប់ព្រះបារមី​ដ៏ ត្រជាក់ត្រជំ​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ប្រជារាស្ត្រ​ខ្មែរ​មាន​សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ មាន​ជីវភាព​កាន់តែ​សមស្រប មាន​សាមគ្គីភាព​ជា​ធ្លុង មួយ​ក្នុង​ការដោះស្រាយ​បញ្ហា​ជាតិ ជាច្រើន​ដើម្បី​ភាព​រីកចម្រើន​របស់​កម្ពុជា​លើ​គ្រប់​វិស័យ និង​រហូត​កម្ពុជា​អាច​ពង្រីក​នូវ​កេរ្តិ៍ឈ្មោះ​ល្អ​របស់​ខ្លួន​ថែមទៀត​នៅក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។​

​បន្ត​រក្សា​ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ក្រោម​ដំបូល​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដ៏​ឆ្នើម ក្នុង​ការការពារ បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ឯករាជ្យ​ជាតិ ប្រឆាំង នឹង​ការឈ្លានពាន​ពី​បរទេស ៕​

    

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *