ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​ជូនពរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ផ្ញើ​សារលិខិត​ជូនពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​គម្រប់ ៤៤​ឆ្នាំ ឈានចូល ៤៥​ឆ្នាំ នា​ថ្ងៃ​សៅរ៍ ៧​កើត ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៥​។​

​យើងខ្ញុំ​សូម​ជូនពរ​ជ័យ បវរ​សួស្តី​សិរី​វឌ្ឍនា វិបុល​សុខ​ជូន​ឯកឧត្តម សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន ប្រាជ្ញា​ស្មារតី​ភ្លឺស្វាង មាន​អាយុ​យឺនយូរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ យើងខ្ញុំ​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដែល​បាន​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​មិន​ខ្លាច​នឿយហត់ ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិមា​តុ​ភូមិ និង ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ជា​ពិសេស​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់ និង​ការកែទម្រង់ វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ទទួលបាន​វឌ្ឍនភាព​ថ្មីៗ​បន្ថែមទៀត ដែល​អាច​ធានាបាន នូវ​ភាពរឹងមាំ​នៃ​អធិបតេយ្យភាព​ជាតិ​ទាំង​បច្ចុប្បន្ន និង​អនាគត​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ ជូន​ដល់​ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ សូម​បាន​ប្រកប ដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *