លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ខេត្ត​

​ដោយ​មាន​ការចូលរួម​ពី​លោក​មេបញ្ជាការរង ជា​នាយសេនាធិការ លោក​មេបញ្ជាការរង នាយសេនាធិការ​រង ប្រធាន​មន្ទី​រទាំង​៧ ប្រធាន​អង្គភាព​ទាំង​២ នាយការិយាល័យ នាយ​អាវុធហត្ថ ដែល​មាន​ការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​/​ស្រុក​ទាំង​១៣ និង​មេបញ្ជាការ កងអនុសេនាធំ​ចល័ត នៅ​សាលប្រជុំ​អគារ​សេនាធិការ​។​

​ខ្លឹមសារ​ប្រជុំ​៖
១.​ផ្សព្វ​ផ្សា​លទ្ធផល​ការងារ​ប្រចាំ​ខែ​សីហា និង​ទិសដៅ​ខែ​កញ្ញា​។​
២.​បទ​បង្ហាញ​ចែករំលែក​អំពី​បទពិសោធ​ន៍​ការងារ​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទបាគង​។​
៣.​ការលើកឡើង​នូវ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ របស់​មន្ទីរ​ជំនាញ និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​/​ស្រុក​ទាំង​១៣​។​
៤.​មតិ​បូក​សរុប និង​ផ្តាំផ្ញើ​របស់​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *