សមត្ថកិច្ច​ជលផល​ខេត្ត​កំពង់ចាម បន្ត​បង្ក្រាប​បទល្មើស​នេសាទ​បាន ៣​ករណី​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់សៀម

កំពង់ចាម​: ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បង្ក្រាប​បទ​ល្មើ​សាទ​បាន​ចំនួន ៣​ករណី​ក្នុង​ភូមិសាស្ត្រ ស្រុក​កំពង់សៀម ។

​បើតាម​មន្ត្រីរដ្ឋបាល​ជលផល បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​ខាងលើ​នោះ ខាង​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ចាម បាន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​កៀន​ជ្រៃ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កៀន​ជ្រៃ ដោយ​មាន​ការសម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជ​អាជ្ញនៃ​អយ្យការ អម​សាលាដំបូង​ខេត្ត​កំពង់ចាម និង​បាន​ចុះបង្ក្រាប​បទ​ល្មេី​ស​ជលផល រុះរើ​និង​បំផ្លាញចោល​ឧបករណ៍​ខុសច្បាប់​នៅនឹងកន្លែង​បាន​ចំនួន ០៣ ករណី​រួមមាន​៖

​ករណី​ទី​០១-​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ០៨​មាត់​-​របាំង​ស្បៃ​មុង​ប្រវែង ២៤០​ម៉ែត្រ​ -​បង្គោល​ចម្រឹង​ចំនួន ១២៥​ដើម​-​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ១៦​គីឡូក្រាម នៅ​ចំណុច​ប្រឡាយ​កំពឹស ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

​ករណី​ទី​០២-​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ១៣​មាត់​ -​របាំង​ស្បៃ​មុង​ប្រវែង ៣៩០​ម៉ែត្រ​-​បង្គោល​ចម្រឹង​ចំនួន ១៨៥​ដើម​-​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ២៦​គីឡូក្រាម នៅ​ចំណុច​ចុង​ព្រែក ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

​ករណី​ទី​០៣-​របាំង​ផ្ចិត​ព្រែក​ចំនួន ០១​កន្លែង ប្រវែង ១៥​ម៉ែត្រ​-​បង្គោល​ចម្រឹង​ចំនួន ៣៥​ដេ​ី​ម នៅ​ចំណុច​ព្រែក​កៀន​ជ្រៃ ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *