លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​ជូនពរ សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​

លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ផ្ញើ​សារលិខិត​ជូនពរ សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា នៅក្នុង​ឱកាស​ពិធី​ចម្រើន​ជន្មាយុ​គម្រប់​៧៣​ឆ្នាំ ឈានចូល​៧៤​ឆ្នាំ ដែល​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​ទឹកចិត្ត​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​ចូលរួម​ជូន​នូវ​សព្ទសាធុការ​ពរជ័យ បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ប្រកបដោយ​មនោសញ្ចេតនា​គោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ប្រធានរដ្ឋសភា សូម​សម​ប្រកបដោយ​បញ្ញាញាណ​ភ្លឺ​ថ្លា​ឈ្លាសវៃ កាយពល​រឹងមាំ សុខភាព ល្អ​បរិបូណ៌ និង​ជន្មាយុ​យឺនយូរ​ចាក​ផុត​ពី​រោគាព្យាធិ​នានា​ត​រៀង​ទៅ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​យក​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទពិសោធ​ក្នុងការ ចូល​រួមចំណែក​ពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការចូលរួមចំណែក​ក្នុង​បេសកកម្ម​មនុស្សធម៌​ជាមួយ​សមាគម​កាកបាទ​ក្រហម​កម្ពុជា ពង្រឹង​បាន​និរន្តរភាព នៃ​ចលនា​កាកបាទក្រហមកម្ពុជា សំដៅ​ចូល​រួមចំណែក​ដ៏​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កិច្ច​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​បវរ​នៃ​យើង ឱ្យ​រឹង​រិត​តែ​មាន​ភាព​រីកចម្រើន​រុងរឿង​ខ្លាំងក្លា ជា​ឧត្តម​ប្រយោជន៍​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ឫទ្ធិ​បារមី​ខ្លាំងក្លា វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ឆ្នាំ​ថោះ បញ្ច​ស័ក ព្រះនាម កិ​មិរា​ទេវី សូម​ព្រះអង្គ​តាម​ជួយ ថែរក្សា​អភិបាល​ប្រោះព្រំ​នូវ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ​ជូន ចំពោះ សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី និង​ក្រុមគ្រួសារ សូម​សម​ប្រកបដោយ​ពុទ្ធពរ​ដ៏​ឧត្ដុង្គឧត្តម​ថ្លៃថ្លា​ទាំងបួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *