ក្ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត សូមចូលរួមសោកស្តាយជាពន់ពេកចំពោះសោកនាដកម្មដ៏សាហាវយង់ឃ្នង ដែលបានកើតឡើងលើប្រជាពលរដ្ឋ និងកុមារ បណ្តាលអោយបាត់បង់ជីវិតចំនួន៩នាក់ ក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ។
រដ្ឋបាលខេត្តកំពង់ចាម សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើដ៏សាហាវព្រៃផ្សៃនេះ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសតឹងរ៉ឹងបំផុតចំពោះជនល្មើសនេះ។
សូមដួងវិញ្ញាណក្ខន្តនៃសព បានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏
សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

