អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​

នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ គឺជា​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៥)​។ នេះ​គឺជា​ការ​រំឭកស្មារតី​កូន​ខ្មែរ​គ្រប់​រូប​ឲ្យ​ចេះ​ស្រឡាញ់​និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​ជាពិសេស​គឺ​សម្តែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​ពលិកម្ម​ដើម្បី​បុព្វហេតុ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល​និង​ការតស៊ូ​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុងការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ​ការពារ​ឲ្យបាន​នូវ​សម្បត្តិ​បេតិកភណ្ឌដ៏​មានតម្លៃ​របស់ជាតិ និង​ពិភពលោក​ទាំងមូល​។

​បច្ចុប្បន្ន​អង្គរវត្ត​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់លាន​នាក់​មក​ទស្សនា​និង​បាន​ស្គាល់​ពី​ស​ម្ប​តិ្ត​វប្បធម៌​ប្រទេស​កម្ពុជា ។ សូមជម្រាបថា ប្រាសាទ​អង្គរ​ត្រូវ​បាន​ចុះ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ ១៩៩២ នា​ទីក្រុង​សា​ន់តា​ហ្វេ​សហរដ្ឋ អាមេរិក ។

​ក្រោយ​ពី​ការដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជីបេ​តិក​ភ័ណ្ឌ​ពិភពលោក​សន្និសីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ​ចាប់ពី​ថ្ងៃ​ទី ១២-១៣ ខែតុលា​ឆ្នាំ​១៩៩៣​ក្រោម​ការផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ដោយ​មាន​ការគាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ​យូណេស្កូ​ដើម្បី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍​ដល់​កិច្ចការពារ​អភិរក្ស​និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រេច​គោលដៅ​នេះ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ហៅ​កាត់​ថា អា​យ ស៊ី ស៊ី អង្គរ ត្រូវបាន​បង្កើតឡើង​នា​ខែ​ធ្នូ ឆ្នាំ​១៩៩៣​។ តំបន់​ឧទ្យាន​អង្គរ​មិនមែន​សំដៅ​តែ​ទៅ​លើ​ប្រាសាទ​អង្គរវត្ត​តែ​មួយ​នោះ​ទេ តែ​សំដៅលើ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​ក្នុងនោះ​រួមបញ្ចូល​ទាំង​ប្រាសាទបុរាណ​ដ្ឋា​ន ស្ថានីយ​បុរាណវិទ្យា បរិស្ថាន និង​សហគមន៍​មនុស្ស​ផងដែរ​ដែល​មាន​ផ្ទៃក្រឡា​សរុប ៤០១​គីឡូម៉ែត្រ​ក្រឡា ។ នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទាំងមូល​មាន​ប្រាសាទ​ជិត​១០០ ផ្សេងទៀត ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជីបេ​តិកភ័​ណ្ឌ​ពិភពលោក ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *