អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​សួរសុខទុក្ខ និង​នាំ​អំណោយ​ផ្តល់ជូន វីរ​កងទ័ព​ជួរមុខ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជើងព្រៃ ២​នាក់ និង​ម្នាក់ សម្រាក​ព្យាបាល​នៅផ្ទះ

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា និង​ក្រុមការងារ នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែ​ធ្នូ ឆ្នាំ ២០២៥ នេះ បាន​ដឹកនាំ​ក្រុមការងារ បាន​អញ្ជើញ​សួរសុខទុក្ខ និង​នាំ​អំណោយ​ផ្ដល់ជូន​វីរៈ​កងទ័ព ៣​រូប កំពុង​សម្រាក​ព្យាបាល​ជំងឺ ដោយ​ពីរ​នាក់ ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជើងព្រៃ និង​ម្នាក់​ទៀត ព្យាបាល​នៅ​ផ្ទះ នៅ​ភូមិ​បាខ​ម ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ​។​

​សូមបញ្ជាក់​ថា លោក ឈុំ ស្រេង អាយុ ៥៣​ឆ្នាំ ជា​វីរៈ​កងទ័ព​ជួរមុខ ចូល​ជើង​នៅ​ច្រក​អាន​សេះ មាន​ជំងឺ​អស់កម្លាំង​ល្ហិតល្ហៃ ដោយសារ​ផ្សែង​ពុល មាន​ទីលំនៅ​ភូមិ​សូ​ទិព ឃុំ​សូ​ទិប ស្រុក​ជើងព្រៃ កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជើងព្រៃ​។​

​លោក ហួ គីម​ហុង អាយុ ៥២​ឆ្នាំ ជា​វីរៈ​កងទ័ព​ជួរមុខ ចូល​ជើង​នៅ​ច្រក​អាន​សេះ មាន​ជំងឺ​អស់កម្លាំង​ល្ហិតល្ហៃ ដោយសារ​ផ្សែង​ពុល ពី​លំនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពោង​ជ័យ ស្រុក​ជើងព្រៃ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ជើងព្រៃ​។

​ដោយឡែក លោក សាំង បូរ៉ាន អាយុ ៣៣​ឆ្នាំ ជា​វីរៈ​កងទ័ព​ជួរ​មុខ​ឈរជើង​នៅ​ជាំ​តែ សុំ​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ ស្ថិតក្នុង​ភូមិ​បាខ​ម ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏​បាន​ផ្ដាំផ្ញើ​ដល់​គ្រូពេទ្យ​ក្នុង​ការយកចិត្តទុកដាក់​ថែទាំ​ព្យាបាល ដល់​វីរៈ​កងទ័ព​របស់​យើង ឆាប់​បាន​ជាសះស្បើយ ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​៕​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *