ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ផ្តល់​អនុសាសន៍​ដល់​ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​ប​.​ទ ថ្មី ខិតខំ​ពង្រឹង​អង្គភាព​

ក្រសួងមហាផ្ទៃ បានសម្រេច​ស្នើ​រាជរដ្ឋាភិបាល ទូល​ថ្វាយ​ព្រះមហាក្សត្រ ផ្លាស់ប្ដូរ​មុខតំណែង​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ហៅ​កាត់ គ​.​ជ​.​ប​.​ទ ដោយ​ឯកឧត្តម ជា តារា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ចូលកាន់​មុខ​តំណែង​ជា​ប្រធាន​លេខាធិការដ្ឋាន​ជំនួស​ឯកឧត្តម នុត ស​ត្យា ដែល​ត្រូវបាន​តែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​។ ពិធី​ប្រកាស​បាន​ប្រារព្ធ​ឡើង​នារ​សៀ​ស​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម ឧត្តមសេនីយ៍ទោ នុត ស​ត្យា អតីត​ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​ប​.​ទ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការដឹកនាំ សម្របសម្រួល និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​នា​ពេលកន្លងមក​។ លទ្ធផល​និង​ស្នាដៃ​ទាំងនេះ ជា​មូលដ្ឋានគ្រឹះ​ដ៏​មាន​តម្លៃ​សម្រាប់​លេខាធិការដ្ឋាន បន្ត​អភិវឌ្ឍ​នាពេល​ខាងមុខ​ទៀត​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បន្ថែមថា ការផ្ទេរ​ភារកិច្ច និង​តែងតាំង​ប្រធាន​លេខាធិការដ្ឋាន​ថ្មី​នា​ពេល​នេះ ធ្វើឡើង​ស្រប​តាម​គោលការណ៍​គ្រប់គ្រង​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល ដោយ​ផ្អែក​លើ​សមត្ថភាព​និង​បទពិសោធ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន និង​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​។ ការផ្លាស់ប្តូរ​នេះ​មិនមែន​ជា​ការបដិសេធ​ស្នាដៃ​ចាស់​នោះទេ ប៉ុន្តែ​ជា​ការ​បន្តវេន​ដើម្បី​ពង្រឹង​និង​អភិវឌ្ឍ​សមិទ្ធផល​ដែល​មាន​ស្រាប់ ឱ្យ​កាន់តែ​រីកចម្រើន​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ជូន​ឯកឧត្តម​ប្រធាន​លេខាធិការដ្ឋាន ដើម្បី​យក​ទៅ​ជា​មូលដ្ឋាន​ក្នុង​ការដឹកនាំ និង​អនុវត្ត​ភារកិច្ច នាពេលខាងមុខ មាន​ជាអាទិ៍ ត្រូវមាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការដឹកនាំ ត្រូវ​ពង្រឹង​សាមគ្គីភាព​និង​ការងារ​ជា​ក្រុម ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​លេខាធិការដ្ឋាន ត្រូវ​លើកកម្ពស់​សមត្ថភាព​មន្ត្រី ត្រូវ​ពង្រឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ ត្រូវ​យកចិត្តទុកដាក់​លើ​ការប្រមូល និង​វិភាគ​ទិន្នន័យ​ស្ថិតិ ត្រូវ​បង្កើន​ការទំនាក់ទំនង​សាធារណៈ និង​លើកកម្ពស់​ការយល់ដឹង និង​ត្រូវ​កសាង​បណ្តាញ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​។​

​គួររម្លឹកថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម គឺជា​គណៈកម្មាធិការ​ថ្មី​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អមនុស្សធម៌ អំពើ​ធ្វើទុក្ខបុកម្នេញ ឬ​ទណ្ឌកម្ម​។ គណៈកម្មាធិការ​នេះ មាន​គោលដៅ​បង្ការ និង​ប្រឆាំង​រាល់​ការ​ធ្វើ​ទារុណកម្ម និង​អំពើ​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​ការពារ​ជន​ទាំងឡាយ ដែល​ត្រូវបាន​ដកហូត​សេរីភាព​ឱ្យ​រួចផុត​ពី​ការធ្វើ​ទារុណកម្ម​។ គ​.​ជ​.​ប​.​ទ មាន​វិសាលភាព​អនុវត្ត​សកម្មភាព​របស់​ខ្លួន​នៅ​គ្រប់កន្លែង​ឃុំឃាំង​ជន​ទាំងឡាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *