ឯកឧត្តម អ៊ុន ចាន់​ដា ចូលរួម​ជា​តំណាង​ឱ្យ​ខេត្ត​កំពង់ចាម អញ្ជើញ​ចាប់ឆ្នោត​យក​លេខ​ដី​ឡូតិ៍ និង​ផ្ទះ នៃ​កម្មវិធី «​ផ្តល់​ដី ការពារ​ព្រៃ​ដេ​ី​ម្បីរួម​គ្នា​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»

​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ផ្តល់​កិត្តិយស​ចូលរួម​ជា​តំណាង​ឱ្យ​ខេត្ត​កំពង់ចាម អញ្ជើញ​ចាប់ឆ្នោត​យក​លេខ​ដី​ឡូតិ៍ និង​ផ្ទះ នៃ​កម្មវិធី «​ផ្តល់​ដី ការពារ​ព្រៃ​ដេ​ី​ម្បីរួម​គ្នា​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» សម្រាប់​បុគ្គល​មាន​សិទ្ធិ​ទទួល​ដី​ឡូតិ៍ និង​ផ្ទះ​គម្រោង​ទី​១ ចំនួន ៥៣៨​គ្រួសារ ក្នុងនោះ ខេត្ត​កំពង់ចាម ចំនួន ៦៣​គ្រួសា ស្ថិត​នៅ​ភូមិសាស្ត្រ​អូរ​សែ​វ ឃុំ​ស្តៅ និង​ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។​

​សូម​រំលឹក​ថា ប្រជាពលរដ្ឋ​ទាំង ៥៣៨ គ្រួសារ សុទ្ធតែ​បាន​ឆ្លងកាត់ ការវាយតម្លៃ​លក្ខណៈសម្បត្តិ ៤​យ៉ាង ដូចខាងក្រោម​:
១-​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ខ្មែរ​ពី​កំណើត
២-​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ
៣-​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។
៤-​ប្រជាពលរដ្ឋ​ដែល​បាន​សម្រេចចិត្ត​ចង់​ទៅ​រស់នៅ​កន្លែង​ថ្មី​ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំ​អភិវឌ្ឍន៍​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *