ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ ផ្តួចផ្តើម បុណ្យ​កឋិនទាន​សាមគ្គី ទទួលបាន​បច្ច័យ​ជាង ១២​ម៉ឺន​ដុល្លារ សម្រាប់​កសាង​ឧបដ្ឋានសាលា វត្ត​បទុម​រតនៈ​ដីដុះ ក្រុង​កំពង់ចាម​

(​កំពង់ចាម​): អភិបាល​នៃ​គណៈ​អភិបាល​ខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា បាន​ផ្តួចផ្តើម​បុណ្យ​កឋិនទាន​សាមគ្គី ទទួលបាន​បច្ច័យ ជាង​១២​ម៉ឺន​ដុល្លារ សម្រាប់​កសាង​ឧបដ្ឋាន​សាលា​វត្ត​បទុម​រតនៈ​ដីដុះ ក្រុង​កំពង់ចាម ដែល​បាន​ធ្វេី​ឡេីង​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៥ ។

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន និង​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ានិត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដែល​បាន​ចូលរួម​ជា​បច្ច័យ ដើម្បី​កសាង​ឧបដ្ឋានសាលា ក្នុង​បរិវេណ​វត្ត​រតនៈ​ដីដុះ តាមរយៈ​ការ​ប្រារព្ធ​ពិធី​បុណ្យ​កឋិនទាន​សាមគ្គី នា​ឱកាស​នេះ ។

​ឯកឧត្ដម​អភិបាលខេត្ត បាន​ថ្លែងថា ចំពោះ​ការកសាង​ឧបដ្ឋានសាលា ដែល​ជា​សមិទ្ធផល​ដ៏​ធំ ហើយ​ល្អ​ស្អាត​នេះ​គឺ ដើម្បី​បម្រើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​ផង ហើយក៏​ជា​ការចូលរួម​លើកកម្ពស់​សោភណភាព​ក្នុង​ទីក្រុង ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍ ដែល​អាច​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍ ឱ្យ​ចូល​ទស្សនា​កម្សាន្ត​ទៀតផង ខណៈ​ពេល​កន្លងមក​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​មក​ខេត្ត​កំពង់ចាម​តាម​ផ្លូវទឹក ហើយក៏​បាន​ចូល​មក​ទស្សនា​វត្ត​បូរាណ​របស់​យើង នៅតាម​បណ្ដា​ស្រុក​មួយចំនួន​ផង​ដែរ ។​

​ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងថា ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ជាពិសេស ការ​ដង្ហែ​អង្គ​កឋិនទាន ចូល​វត្ត​រតនៈ​ដីដុះ​នេះ ដែល​អាច​ប្រព្រឹត្តទៅបាន ក៏​អាស្រ័យ​ទៅដោយ ផ្ទៃ​ក្នុង​ប្រទេស​យេ​ី​ង មាន​សុខសន្តិភាព ស្ថិតក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជម្រុញ​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ មានឱកាស​ពេញលេញ ក្នុង​ការបំពេញ​កុសលផល​បុណ្យ ទៅ​តាម​ជំនឿ សាសនា ដែល​ជា​ផ្នែក​មួយ ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដេ​ី​ម្បី​ធ្វេី​ការអភិវឌ្ឍ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ផងដែរ ៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *