អបអរសាទរ ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​

(​ស្វាយរៀង​): តប​តាម​ការអញ្ជើញ​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ (​ព្រៃវែង​-​តិន​ណាម​) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាំ និង ឯកឧត្តម ផាម មិញ​ជី​ញ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​-​តឹន​ណាម ជា​ច្រកទ្វា​រត​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និង​ជា​និមិត្តរូប​នៃ​មិត្តភាព​ជា​ប្រពៃណី​ដ៏​មាន​តម្លៃ នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម​។

​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​- តឹន​ណាម គ្រាន់តែ​ជា​ច្រករបៀង​ដែល​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ រស់នៅ​ជិត​គ្នា​ដោះដូរ​ទំនិញ និង​កសិផល​ទៅវិញទៅមក ក្រោយមក នៅ​អំឡុង​ឆ្នាំ​២០១០ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រែក្លាយ​ទៅជា​ច្រកទ្វារ​តំបន់ បន្ទាប់មកទៀត រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដំឡើង​ច្រក​នេះ​ពី​ច្រកទ្វារ​តំបន់​ទៅ​ជា “​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​” នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​២០១៤៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *